logo logo
banner1
សហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិ(UN) វាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់ស្រ្តីលើឆាកនយោបាយ
 

លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប

នៅក្នុងរបាយការណ៍មួយរបស់សហភាពអន្តរសភា (IPU) និងអង្គភាពដើម្បីសមភាពយែនឌ័រ និងការផ្តល់អំណាចដល់ស្រ្តីនៃអង្គការសហប្រជាជាតិ (UN-Woman) ដែល​បាន​ផ្សព្វផ្សាយកាលពីថ្ងៃអង្គារ  ទី០៧ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា មានស្រ្តីកាន់តែច្រើនឡើងៗមិនធ្លាប់មាន បានកាន់តំណែងដែលអាចធ្វើការ​សម្រេចចិត្តនយោបាយ​នៅ​​ទូទាំងពិភពលោក ប៉ុន្តែយ៉ាងណាក៏ដោយសមភាពយែនឌ័រនៅតែស្ថិតនៅលើផ្លូវដ៏ឆ្ងាយសែនឆ្ងាយនៅឡើយ ។

របាយការណ៍ខាងលើ បានផ្តល់នូវចំណាត់ថ្នាក់ និងការបែងចែកថ្នាក់តំបន់នៃបណ្តាប្រទេសដែលមានស្រ្តីកាន់តំណែងក្នុងតួនាទីប្រតិបត្តិ និងសភាចុងក្រោយបំផុត គិតត្រឹម​ថ្ងៃទី០១  ខែមករា  ឆ្នាំ២០២៣។ លទ្ធផលបានរកឃើញថា  ចំនួនស្រ្តីដែលកាន់តួនាទីជាមេដឹកនាំនយោបាយបានកើនឡើងនិយាយជារួម។ ប៉ុន្តែយ៉ាងណាក៏​ដោយវត្តមានរបស់​ស្រ្តីក្នុងមុខតំណែងជាមេដឹកនាំជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាល ឬប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​​ នៅតែមានកម្រិតទាបនៅឡើយ។ គិតត្រឹមដើមឆ្នាំ២០២៣ នេះ ១១.៣% នៃបណ្តាប្រទេស ទូទាំងពិភពលោក មានស្រ្តីជាប្រមុខរដ្ឋ(មិនរាប់បញ្ចូលបណ្តាប្រទេសរាជានិយម) និង ៩.៨% ត្រូវបានកត់ត្រាថាជាប្រមុខរដ្ឋាភិបាល។ តួលេខទាំងពីនេះ បាន​កើនឡើងបើប្រៀបធៀបទៅនឹង ១ទសវត្សរ៍កន្លងមក ដែល នៅពេលនោះ មានមានស្រ្តីជាប្រមុខរដ្ឋ ត្រឹមតែ ៥.៣% និងប្រមុខរដ្ឋាភិបាលត្រឹមតែ ៧.៣% តែ​ប៉ុណ្ណោះ។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា មានតែ ១២ប្រទេសប៉ុណ្ណោះ នៅទូទាំងពិភពលោក ភាគច្រើននៅទ្វីបអឺរ៉ុប ដែលមានគណៈរដ្ឋមន្រ្តីមានសមភាពយែនឌ័រ ជាមួយ​នឹង ៥០% ឬលើសពីនេះ មានសមាជិកគណៈរដ្ឋមន្រ្តីជាស្រ្តីជារដ្ឋមន្រ្តីកាន់ក្រសួងនានា ឬមានតួនាទីធំជាងនេះ។ ខណៈដែលនៅមាន ៩ប្រទេសផ្សេងទៀត នៅតែមិនមាន​សមាជិកគណៈរដ្ឋមន្រ្តីជាស្រ្តី ដឹកនាំក្រសួងនៅឡើយ។ បុរសនៅតែបន្តក្តោបក្តាប់ក្នុងវិស័យ នយោបាយ ដូចជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ការពារជាតិ យុត្តិធម៌ និងមហាផ្ទៃ។ មានតែ​ស្រ្តី ១២% ប៉ុណ្ណោះដែលជាសមាជិកគណៈរដ្ឋមន្រ្តីបានធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋ មន្រ្តីកិច្ចការថ្នាក់ក្រោមជាតិ។ ១១% ជារដ្ឋមន្រ្តីក្រសួងថាមពល ធនធាន​ធម្មជាតិ ប្រេងឥន្ធនៈ និងធនធានរ៉ែ និង ៨% ជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។

លោក Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា (IPU) បានថ្លែងថា “យើងកំពុងតែ មើលឃើញពីវឌ្ឍនភាពនៃចំនួនស្រ្តីក្នុងឆាកនយោបាយ​នៅក្នុង​ឆ្នាំ២០២៣​នេះ ដែលកំពុងតែត្រូវបានលើកទឹកចិត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយយើងនៅតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយនៅឡើយ ដើម្បីសម្រេចបានសមភាពយែនឌ័រ បើមើល​តាមអត្រាកំណើនបច្ចុប្បន្ន”៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៩-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/ipu-un-highly-value-womens-presence-in-politics/249515.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`