logo logo
banner1
សហភាពអន្តរសភា(IPU)៖ បច្ចុប្បន្ន ស្រ្តីមានតំណាងនៅក្នុងសភា ទាំងអស់នៅទូទាំងពិភពលោក
 

 លោក martin chungong អគ្គលេខាធិការសហភាពអន្តរសភា (​IPU)

ជាលើកដំបូងបំផុតមិនធ្លាប់មាន ពេលនេះមានសមាជិកាសភានៅក្នុងប្រទេសទាំងអស់នៅលើភព ផែនដីនេះ។ នេះបើតាមសហភាពអន្តរសភា (IPU) ដែលជាអង្គការ​សភា​សកលមួយ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ខ្លួន OIPU ដែលផ្តោតលើការលើកកម្ពស់សន្តិភាពតាមរយៈការទូត សភា និងកិច្ចសន្ទនានោះ ក៏បានថ្លែងផង​ដែរថា ការចូលរួមរបស់ស្រ្តីនៅក្នុងសភា គឺមិនធ្លាប់មានភាព​ចម្រុះពណ៌បែបនេះ នៅក្នុងប្រទេសជាច្រើន ដូចបច្ចុប្ប​ន្ននេះនោះឡើយ។

ការរកឃើញនេះ ផ្អែកលើទិន្នន័យមកពី៤៧ប្រទេស ដែលបានធ្វើការបោះឆ្នោតក្នុងឆ្នាំ២០២២។ ស្រ្តីទទួលបានជាមធ្យម ២៥.៨% នៃអាសនៈសភាដែលមាន តំណាងឱ្យការកើនឡើង ២.៣% បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីនីតិកាលមុនៗ។ បើទោះបីជាទិន្នន័យនេះមានភាពវិជ្ជមានក៏ដោយ IPU បានកត់សម្គាល់ថា មានកំណើនទាបបំផុតនៅក្នុងពេល ៦ឆ្នាំមកនេះ។ ដំណឹងអាក្រក់មួយទៀតបើតាម   អត្រានេះ គឺត្រូវចំណាយពេល ៨០ឆ្នាំទៀត ដើម្បីសម្រេចបានសមភាពយែនឌ័រ​នៅក្នុង​សភា។ បច្ចុប្បន្ននេះ ឧបសគ្គធំៗបំផុតនោះគឺបរិយាកាសនៃការរើសអើងភេទ​ ការយាយី និងអំពើហិង្សាលើស្រ្តីភេទ ដែលយើងបានឃើញនៅទូទាំងពិភពលោក។ នេះបើ​តាមសេចក្តីថ្លែងការណ៍មួយរបស់លោក Martin Chungong អគ្គលេខាធិការសហភាពអន្តរសភា (​IPU)។

លោកស្រី Lesia Vasylenko ប្រធានការិយាល័យសមាជិកាសភានៃ ​IPU បានថ្លែងថា “រាល់ស្រ្តី១រូប ដែលជាប់ឆ្នោត ធ្វើឱ្យសភាបោះមួយជំហានខិតទៅរកបរិយាប័ន្ន និង​តំណាងជាងមុន ហើយយើងរីក រាយនឹងមើលឃើញភាពចម្រុះពណ៌កាន់តែច្រើនជាងមុន”។ ប៉ុន្តែជារួម វឌ្ឍនភាពនេះគឺនៅមានភាពយឺតយ៉ាវខ្លាំងណាស់​ជាមួយនឹងចំនួន​ប្រជាជនពាក់កណ្តាល នៅតែមិនទាន់មានតំណាងគ្រប់គ្រាន់នៅឡើយ។ វាមានភាពចាំបាច់ក្នុងការកែប្រែបញ្ហានេះជាបន្ទាន់ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅគ្រប់ទីកន្លែង។

លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) បានអំពាវនាវឱ្យសមាជិកសភាជាបុរសទាំងអស់នៅទូទាំងពិភពលោក “ត្រូវធ្វើការជាមួយដៃគូរបស់ខ្លួន​ដែលជា​ស្រ្តី ដើម្បីវឌ្ឍនភាព និងបង្កើនល្បឿនឆ្ពោះទៅរកការផ្លាស់ប្តូរ”។ មានសញ្ញានៃការលើកទឹកចិត្តដែលយ៉ាងហោចណាស់កំពុងតែ កើតមាននៅក្នុងប្រទេសប្រេស៊ីល ដែលមាន​កំណត់ត្រាស្រ្តីចំនួន ៤,៨២៩នាក់ មានអត្តសញ្ញាណជាស្រ្តីស្បែកខ្មៅ បានឈរឈ្មោះបោះឆ្នោត នៃអ្នកឈរឈ្មោះសរុបជិត ២៧,០០០នាក់៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/women-now-represented-in-all-parliaments-of-w-1653553.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`