logo logo
banner1
ប្រធានសភាអឺរ៉ុប ទទូចឱ្យសហភាពអឺរ៉ុបពិភាក្សាពីសមាជិកភាព របស់អ៊ុយក្រែន នៅក្នុងឆ្នាំ២០២៣នេះ
 

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប បានអំពាវនាវឱ្យចាប់ផ្តើមការចរចាពីការ​ចូលជាសមាជិក​សហភាព​អឺរ៉ុប​របស់ប្រទេសមួយនេះ នៅក្នុងឆ្នាំ ២០២៣នេះ។ “ខ្ញុំសង្ឃឹមថា ការចរចាពីសមាជិកភាពអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះ”។ អនាគតរបស់អ៊ុយ- ក្រែនស្ថិតក្នុងដៃសហភាពអឺរ៉ុប។ លោកស្រី Metsola បានថ្លែងបែបនេះនៅភាគខាងលិចទីក្រុង Lviv។

ទីក្រុងព្រុចស៊ែល បានផ្តល់ឋានៈជាបេក្ខភាពផ្លូវការដល់រដ្ឋាភិបាលទីក្រុងកៀវ កាលពីខែមិថុនា ឆ្នាំ ២០២២ ពោលគឺនៅក្រោយ ៤ខែ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកការ​ឈ្លានពានពេញទំហឹង ក៏ប៉ុន្តែតាម ធម្មតានីតិវិធីនៃការចូលជាសមាជិកសហភាពអឺរ៉ុបត្រូវចំណាយពេលដល់ទៅរាប់ឆ្នាំ។ ការសម្រេចចិត្តចុង ក្រោយនឹងអាស្រ័យលើ​រដ្ឋាភិបាល​នៃបណ្តារដ្ឋជាសមាជិកសហភាអឺរ៉ុប ដែលសមាជិកសហភាពអឺរ៉ុបមួយ ចំនួននៅមានមន្ទិលថាតើ អ៊ុយក្រែនអាចស្តាប្រទេសឡើងវិញពីសង្រ្គាម កំណែទម្រង់​ប្រជាធិបតេយ្យ និងការប្រឆាំងអំពើពុករលួយជាចាំបាច់ ដើម្បីមានឱ្យលក្ខណៈសម្បតិ្តគ្រប់គ្រាន់ជាសមាជិកសហភាពអឺរ៉ុប ក្នុងពេលណាមួយឆាប់ៗនេះ…៕

https://menafn.com/1105705646/EU-Parliament-Chief-Urges-Ukraine-Membership-Talks-This-Year



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`