logo logo
banner1
សមាជិកសភាថៃ ១ រូប ត្រូវបានគេស៊ើបអង្កេតរកឃើញថា ​បានលេងល្បែងស៊ីសងក្នុងអាគារសភា
 

សមាជិកសភាថៃ ១ រូប​ ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានលេងល្បែងស៊ីសងក្នុងអាគារសភា

សមាជិកសភានៃព្រះរាជាណាចក្រថៃ ១ រូប ត្រូវបានគេគ្រោងធ្វើការស៊ើបអង្កេត ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ក្នុងការិយាល័យ​របស់ខ្លួន​ក្នុង​អាគារសភា។ លោក Chuan Leekpai ប្រធានរដ្ឋសភាថៃ បានប្រកាសថា សមាជិកសភា ​កំពុង ពិចារណាដើម្បីស៊ើបអង្កេតកំណត់ ថាតើសមាជិកសភារូបនេះ បានរំលោភ​លើ​ក្រមសី​លធម៌សភាដែរ ឬយ៉ាងណា។

លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញ បានដាក់ពាក្យបណ្តឹងនេះដោយចោទប្រកាន់ថា សមាជិកសភារូបនេះ បានលេងល្បែងស៊ីសង​បៀ​ភ្នាល់ដាក់លុយជាមួយសហសេវិកជាសមាជិកសភា ៣ រូប ទៀត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ញត្តិចោទប្រកាន់នេះ ក៏បានបញ្ជាក់ផងដែរថា ការលេងល្បែងស៊ីសងបៀនេះ ត្រូវបានកត់ត្រារកឃើញតាមរយៈកាម៉េរ៉ាបង្កប់ ហើយ​​​ឃ្លីបវីដេអូនេះ បានបង្ហាញនូវរូបភាព​យ៉ាងច្បាស់របស់សមាជិកសភាដែលត្រូវបានចោទប្រកាន់រូបនេះ ប៉ុន្តែ រូបភាពសមាជិកសភា ៣ រូប ទៀត មើលមិនច្បាស់ឡើយ។ លោក Srisuwan បានអះអាងថា រូបភាព​ក្នុងវីដេអូឃ្លីបនេះ  ត្រូវបានជនអនាមិកផ្ញើទៅលោក Janya។  លោក Janya ក៏បានបញ្ជាក់ផងដែរថា សកម្មភាពលេងល្បែងស៊ីសងបែបនេះ ក៏ធ្លាប់បានកើតឡើងផងដែរនៅ​អាគារសភាចាស់ ប៉ុន្តែ គ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់វិធានការលើជនដែលបានប្រព្រឹត្តិខុងឆ្គងដែលត្រូវបានចោទប្រកាន់ណាម្នាក់ឡើយ។

ការលេងល្បែងស៊ីសង ត្រូវបានហាមឃាត់ក្នុងប្រទេសថៃ ហើយច្បាប់នេះ ក៏បានកំណត់ផងដែរថា បទល្មើសព្រហ្មទណ្ឌ អនុលោមតាមច្បាប់ក្រមសីលធម៌សមាជិកសភា និងច្បាប់ស្តីពី ល្បែងស៊ីសង។ ​លោក Chuan ដែលជាប្រធានគណៈកម្មាធិការក្រមសីលធម៌សមាជិកសភានៃរដ្ឋសភាផងនោះ បានថ្លែងថា លោកនឹងសម្រេចដាក់ទណ្ឌកម្មឱ្យ​បានសមស្រប ប្រសិនបើការចោទប្រកាន់នេះ ត្រូវបានរកឃើញថា បានប្រព្រឹត្តខុសឆ្គងបែបនេះមែន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៦-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.pattayamail.com/thailandnews/thai-mp-investigated-for-gambling-in-parliament-building-425847



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`