វិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok របស់ប្រទេសចិន
គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងសហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden នូវសិទ្ធិអំណាចក្នុងការហាម ឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សាធារណរដ្ឋប្រជាមានិតចិន TikTok នៅសហរដ្ឋអាមេរិក ទោះបី ជាមានការព្រួយបារម្ភពីសមាជិកសភា និងអ្នកតស៊ូមតិមួយចំនួនអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះ សេរីភាពក្នុងការនិយាយតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយ។
ច្បាប់ដែលបានស្នើឡើង ត្រូវបានគេស្គាល់ថាជា ច្បាប់ប្រឆាំងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក (DATA Act) មានគោលបំណងបង្កើតក្របខ័ណ្ឌច្បាប់ដែលអាចឱ្យខាងនីតិប្រតិបត្តិហាមឃាត់កម្មវិធី TikTok និងកម្មវិធីផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន។ លោក Mike McCaul ប្រធានគណៈកម្មាធិការរដ្ឋ Texas បានបង្ហាញសេចក្តីព្រាងច្បាប់ នេះកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក សេចក្តីព្រាងច្បាប់នេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈដំណើរការរបស់គណៈកម្មាធិការ។ ច្បាប់នេះនឹងអនុញ្ញាតឱ្យលោកប្រធានាធិបតី Biden ឬប្រធានាធិបតីនាពេលអនាគតដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ដែលអាចកើតមាន ប្រឆាំងនឹងក្រុមហ៊ុនណាមួយដែលផ្តល់ ឬអាចផ្ទេរ ទិន្នន័យផ្ទាល់ខ្លួនដ៏រសើបដល់ជនបរទេស ឬក្រុមហ៊ុនណាមួយដែលជាកម្មវត្ថុនៃយុត្តាធិការ ឬទិសដៅរបស់ប្រទេសចិន។
ខណៈពេលដែលសេចក្តីព្រាងច្បប់នេះកំពុងទទួលបានការគាំទ្រខ្លះ លោក Kevin McCarthy ប្រធាន សភាតំណាង នៅមិនទាន់មានជំហរលើបញ្ហានេះនៅឡើយទេ។ នៅទីបំផុត សេចក្តីព្រាងច្បាប់នេះនឹងអាស្រ័យលើភាពជាអ្នកដឹកនាំរបស់លោក McCarthy និងសភាតំណាងសហរដ្ឋអាមេរិក ដើម្បីនាំយកសេចក្តីព្រាងច្បាប់នេះទៅកាន់ព្រឹទ្ធសភា ដែលវាត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តយល់ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://menafn.com/1105694040/US-house-committee-approves-bill-to-give-president-power-to-ban-TikTok
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម