logo logo
banner1
ប្រធានាធិបតីតួកគីអះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣
 

លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីបានប្រកាសថា រដ្ឋាភិបាលរបស់ លោកគ្រោងរៀបចំការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតជ្រើសតាំង​សមាជិកសភា​ នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣ ក្នុងពេលគ្រាដែលប្រទេសមួយនេះកំពុងតែស្តាឡើងវិញ ពីគ្រោះរញ្ជួយដីដ៏មហាប្រល័យ ដែលបានវាយប្រហារប្រទេស​តួកគី និងស៊ីរីដែលជាប្រទេសជិតខាង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Erdogan បានថ្លែងប្រាប់សមាជិកសភានៃគណបក្សរបស់លោកថា “ពេលវេលាមកដល់ហើយ។ ប្រជាជាតិមួយនេះនឹងបំពេញកាតព្វកិច្ចដ៏ចាំបាច់ នៅថ្ងៃទី១៤ ខែឧសភា”។ កន្លងមកលោកប្រធានាធិបតី ក៏ធ្លាប់បានថ្លែងថា ការបោះឆ្នោតនឹងធ្វើឡើងតាមកាលបរិច្ឆេទខាងលើដែរ ដើម្បីចៀសវាងរដូវកាលធ្វើ ចំណាកស្រុករបស់អ្នក​បោះឆ្នោត និងការប្រលងថ្នាក់សកលវិទ្យាល័យនៅដើមរដូវក្តៅ។

ប៉ុន្តែបន្ទាប់ពីជួបគ្រោះរញ្ជួយដីដ៏មហាប្រល័យដែលបានសម្លាប់មនុស្សជាង ៥៣,០០០នាក់ និងបាន បណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រជាជាតិទាំងពីរ​មក តួកគីបានចាប់ផ្តើមពិភាក្សាថា តើ គួរពន្យារពេលបោះឆ្នោតដែលគ្រោងធ្វើនៅក្នុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៣នោះ ឬយ៉ាងណា…៕

https://www.punjabnewsexpress.com/world/news/erdogan-confirms-turkey-to-hold-elections-on-may-14-201613



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`