រូបភាពបង្ហាញពីសិស្សមត្តេយ្យក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន (Photo/China News Service)
ទីភ្នាក់ងារសារព័ត៌មាន ECNS ៖ សាស្ត្រាចារ្យ ១ រូប មកពីមន្ទីរពេទ្យចិនភាគខាងលិច (West China Hospital) និងសកលវិទ្យាល័យមួយនៅខេត្ត Sichuan បានស្នើឱ្យរដ្ឋាភិបាលចិនផ្តល់ការអប់រំដោយឥតបង់ថ្លៃ ចាប់ពីថ្នាក់ មត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ សម្រាប់កូនទី៣ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនមានកូនច្រើន។ លោក Gan Huatian ដែលជាសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ១ រូប ផងនោះ បានដាក់ស្នើ សេចក្តីព្រាងច្បាប់នេះ កាលពីមុនឆ្នាំ២០២៣ ទៅសម័យប្រជុំសភាទាំងពីរ គឺសម័យប្រជុំប្រចាំឆ្នាំនៃសភា ប្រជាជនចិន និងសភាប្រឹក្សានយោបាយប្រជាជនចិន។ លោក Gan បានថ្លែងថា លោកនឹងដាក់ស្នើសេចក្តីស្នើ ច្បាប់នេះ ឱ្យមានភាពប្រសើរឡើង ដើម្បីផ្តល់ការគាំទ្រលើសេវាសាធារណៈសម្រាប់អ្នកមានកូនច្រើន ដែល អាចជួយជំរុញឱ្យមានកូនកាន់តែច្រើនថែមទៀត និងធ្វើឱ្យមានភាពប្រសើរឡើងនូវរចនាសម្ព័ន្ធប្រជាជន៕
https://www.ecns.cn/cns-wire/2023-03-01/detail-ihcmauea0321281.shtml
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម