លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលើកដៃឆ្លើយសំណួរនៅក្នុងកិច្ចប្រជុំ
គណៈកម្មាធិការថវិកានៃសភាជាន់ទាប នាថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ (G20) ដែលរួមមាន ប្រទេស អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ-ខាងត្បូង ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលប្រទេសអេស្ប៉ាញ ក៏ត្រូវបានអញ្ជើញជាភ្ញៀវអចិន្ត្រៃយ៍ក្នុងកិច្ចប្រជុំនោះ ផងដែរ ដែលកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៣ ដោយសារលោកជាប់រវល់ចូលរួមពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់។
កិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចបើកកិច្ចប្រជុំនៃវេទិកាសួរដេញដោល ពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៣ ជាមួយវត្តមានរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបទៀត រួមទាំង លោក Hayashi ផងដែរ។ ក្រុមប្រឹក្សាគណៈកម្មាធិការនេះ ក៏ត្រូវបានគាំទ្រយ៉ាងពេញទំហឹងផងដែរ នៅក្នុងកិច្ចប្រជុំនោះ ដើម្បីបើកវេទិកាសួរដេញដោលជាសាធារណៈ នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដែលនឹងត្រូវចូលរួមដោយលោក Kishida, លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីជាច្រើនរូបទៀត ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ។
ការសម្របសម្រួលដំណើរការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគី(Quad) ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការសន្តិសុខ ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងសាធារណរដ្ឋឥណ្ឌា នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌា នាថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ ប្រសិនបើកិច្ចប្រជុំនៅថ្ងៃសុក្រ គណបក្សប្រឆាំងនានាសួរសំណួរទៅលោក Hayashi នៅក្នុងកិច្ចប្រជុំនៃវេទិការបស់គណៈកម្មាធិការថវិកានោះ លោកនឹងមិនអាចចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគីនោះ បានឡើយ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០២-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://japannews.yomiuri.co.jp/politics/politics-government/20230301-94294/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម