និម្មិតសញ្ញាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO ឬ OTAN)
លោកស្រី Katalin Éva Novák ប្រធានាធិបតីប្រទេសហុងគ្រីបានទទូចឱ្យសមាជិកសភាផ្តល់សច្ចា ប័នដល់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតចូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ក្នុងគ្រាដែលសមាជិកសភាកំពុងតែចាប់ផ្តើមពិភាក្សា លើញត្តិ បន្ទាប់ពីសេចក្តីព្រាងច្បាប់មួយនេះបានជាប់គាំងអស់ជាច្រើនខែនៅក្នុងសភា។
កាលពីឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលក្នុងសន្ធិសញ្ញាការពារអន្តរអាត្លង់ទិក បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែន។ សមាជិកអង្គការណាតូទាំង ៣០ ចាំបាច់ត្រូវគាំទ្រពាក្យស្នើសុំទើបអាចចូលបាន ក៏ប៉ុន្តែស៊ុយអែតត្រូវបានប្រទេសតួកគីជំទាស់ដោយ ចោទប្រកាន់ថាបានលាក់បំពួននូវអ្វីដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកថា ជាសមាជិកក្រុមភេរវករ។
លោក Mevlut Cavusoglu រដ្ឋមន្រ្តីក្រសួងការបរទេសតួកគីបានថ្លែងថា កិច្ចពិភាក្សាជាមួយនឹង ស៊ុយអែត និងហ្វាំងឡង់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចូលជាសមាជិកអង្គការណាតូ នឹងបន្តឡើងវិញនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែយ៉ាងណាក៏ដោយលោកបានថ្លែងថា ស៊ុយអែតនៅមិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមអនុស្សរណៈមួយ ដែលពួកគេបានចុះហត្ថលេខាកាល ពីឆ្នាំ២០២២ នៅឡើយទេ…៕
https://www.channelnewsasia.com/world/hungary-president-findland-sweden-nato-ratify-entry-3315131
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម