logo logo
banner1
ក្រសួងការបរទេសចិន ប្រតិកម្មយ៉ាងខ្លាំងចំពោះសវនាការរបស់ គណៈកម្មាធិការជំនាញនៃសភាតំណាងសហរដ្ឋអាមេរិក
 

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន

ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រតិកម្មយ៉ាងខ្លាំងចំពោះសុន្ទរកថានៅក្នុងសវនាការរបស់គណៈកម្មាធិការជំនាញនៃសភាសហរដ្ឋអាមេរិក ស្តីពីបញ្ហារបស់ ប្រទេសចិន។

កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជំនាញនៃសភាសហរដ្ឋអាមេរិក បាន ​បើក​សវនាការ​លើក​ដំបូង​របស់​ខ្លួន​ស្តី​ពី​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន។ គណៈកម្មាធិការនេះបានពិពណ៌នាអំពីការប្រកួតប្រជែងរវាងប្រទេសនានាថាជា “ការតស៊ូដែលមានស្រាប់លើអ្វីដែលជីវិតនឹងមើល ទៅដូចនៅ ក្នុងសតវត្សទី២១”។ លោក Mike Gallagher គណៈកម្មាធិការជំនាញនៃសភាអាមេរិក បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមានកំហុសក្នុងការព្យាយាមអស់រយៈពេលជិតកន្លះសតវត្សមកហើយ ដើម្បី ផ្តួលប្រទេសចិន ដោយផ្អែកលើការគិតដ៏ប៉ិនប្រសប់ថា វាអាចនាំមកនូវកំណែទម្រង់ដល់ប្រទេសតាមរយៈ ការចូលរួមផ្នែកសេដ្ឋកិច្ច។

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បានមានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ជាប្រចាំ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ​ថា ទីក្រុង​ប៉េកាំងបាន  “អំពាវនាវឱ្យស្ថាប័ន និងបុគ្គល ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបោះបង់ចោលនូវភាពលំអៀងខាងមនោគមវិជ្ជា និងចិត្តគំនិតសង្រ្គាម ត្រជាក់សូន្យកម្រិតទាបបំផុត បង្កើតការយល់ឃើញប្រកបដោយគោលបំណង ព្រមទាំងសមហេតុផលនៃទំនាក់ទំនងរវាងអាមេរិក-ចិន”។ លោកស្រី Mao Ning ក៏បានអំពាវនាវឱ្យពួកគេ “បញ្ឈប់ការដាក់​បញ្ចូលប្រទេសចិនជាការគំរាមកំហែងដោយផ្អែកលើព័ត៌មានមិនពិត បញ្ឈប់ការប្រមាថបក្សកុម្មុយនិស្តចិន ព្រមទាំងបញ្ឈប់ការព្យាយាមស្វែងរកការសងសឹក​ខាងផ្នែក​នយោបាយ ដោយចំណាយលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន” ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ០២-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230301_41/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`