លោកស្រី Stefania Zambelli សមាជិកសភាអឺរ៉ុបមកពីប្រទេសអ៊ីតាលី
ការិយាល័យរដ្ឋអាជ្ញាសាធារណៈអឺរ៉ុប (EPPO) បានថ្លែងថា លោកស្រី Stefania Zambelli សមាជិក សភាអឺរ៉ុប មកពីសាធារណរដ្ឋអ៊ីតាលីរួមជាមួយនឹងជំនួយការ ៤នាក់ របស់លោកស្រី កំពុងរងការស៊ើប អង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានប្រើប្រាស់ប្រាក់វិភាជន៍ពីសភាខុសខ្ទង់ចំណាយ។
សេចក្តីថ្លែងការណ៍មួយបានកត់សម្គាល់ថា ការស៊ើបអង្កេតលើលោកស្រី Zambelli មកពីគណបក្ស League Party អ៊ីតាលី និងជំនួយការរបស់លោកស្រីដឹកនាំដោយការិយាល័យ EPPO នឹងអនុវត្តន៍ដោយ នគរបាលហិរញ្ញវត្ថុអ៊ីតាលីក្រោមបទសង្ស័យថាបានលួចបន្លំថវិការបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងប្រាក់ បៀវត្សរ៍របស់ជំនួយការដែលត្រូវបានជ្រើសរើសមកបំពេញការងារ។ ការិយាល័យ EPPO បានបង្ហាញភស្តុ តាងថា ក្រុមជំនួយការមិនបានអនុវត្តន៍សកម្មភាពពាក់ព័ន្ធនឹងមុខងាររបស់ខ្លួនដែលត្រូវបានគេជ្រើសរើស ឱ្យបំពេញការងារ ឬអនុវត្តន៍ដោយផ្នែក និងបានក្លែងឯកសារផ្ញើមកកាន់សភាអឺរ៉ុប។
លើសពីនេះពួកគេបានរាយការណ៍កុហកពីកម្រិតសញ្ញាបត្ររបស់ពួកគេ ដោយប្រកាសពីជំនាញ បណ្តុះបណ្តាលវិជ្ជាជីវៈដែលពួកគេគ្មាន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការរឹបអូសថវិកាជាង ១៧០,០០០ អឺរ៉ូ(១៨០,៣៧៦ដុល្លារ) រួមមាន គណនីធនាគារ និងរថយន្តទំនើបត្រូវបានបញ្ចប់…៕
https://www.aa.com.tr/en/europe/european-lawmaker-aides-probed-over-alleged-misuse-of-funds/2832873
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម