logo logo
banner1
ប្រធានសភាម៉ុងហ្គោលីគ្រោងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន
 

ប្រធានសភាម៉ុងហ្គោលីគ្រោងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន

សារព័ត៌មាន AKIPRESS.COM៖ លោក Zandanshatar Gombozhav ប្រធានរដ្ឋសភានៃសាធារណរដ្ឋ ប្រជាមានិតម៉ុងហ្គោលី គ្រោងធ្វើទស្សនកិច្ចជាផ្លូវការ​នៅប្រទេស​ជប៉ុន ថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក Hidehisa Otsuji ប្រធានសភាជាន់ខ្ពស់ជប៉ុន។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើង ក្នុងគោលបំណង​រឹតចំណងទាក់ទង ម៉ុងហ្គោលី-ជប៉ុន ដែលជាដៃគូយុទ្ធសាស្ត្រក្នុងក្របខណ្ឌ គោលនយោបាយប្រទេសជិតខាងទី៣ របស់ម៉ុងហ្គោលី ដើម្បីបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច​គ្នាទៅវិញទៅមក ក្នុងកម្រិតកំពូល, ការពង្រឹងបរិយាកាសទំនាក់ទំនងផ្នែកច្បាប់ និងចំណងទាក់ទង ​រវាងស្ថាប័ននិតិប្បញ្ញត្តិកំពូល ទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពសភា និងផ្នែករដ្ឋបាលនានា៕

https://akipress.com/news:696031:Speaker_of_Mongolian_Parliament_to_pay_official_visit_to_Japan/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`