សភាជាន់ទាបជប៉ុនយល់ស្របលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ១១៤ លានលានយ៉េន សម្រាប់ឆ្នាំសារពើពន្ធ ២០២៣
កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សភាជាន់ទាបជប៉ុន បានអនុម័តយល់ព្រមលើសេចក្តី-ព្រាងច្បាប់ថវិកាជាតិ ១១៤.៣៨ លានលានយ៉េន ស្មើនឹង (៨៤០ លាន ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ ឆ្នាំសារពើពន្ធ ២០២៣ ដែលជាឆ្នាំសារពើពន្ធថ្មី នឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ខាងមុខ ខណៈដែលប្រទេសជាតិកំពុងតែប្រឈម មុខនឹងវិបត្តិនៃការចំណាយលើជីវភាពរស់នៅ និងការគំរាមកំហែង ដល់សន្តិសុខពីប្រទេសជិតខាងរបស់ខ្លួន។
ថវិកាជាតិនេះ រួមមាន ថវិកា ៦.៨២ លានលានយ៉េន ត្រូវបានបែងចែកទៅលើវិស័យការពារជាតិដើម្បីផ្គត់ផ្គង់ដល់ការការពារពីការគំរាមកំហែងដែលបង្កឡើងដោយ ប្រទេសចិន, កូរ៉េខាងជើង និងរុស្ស៊ី ហើយថវិកា ៣៦.៨៩ លានលានយ៉េនទៀត សម្រាប់ចំណាយលើសន្តិសុខសង្គម ដែលជាការចំណាយ ដ៏ធំមិនធ្លាប់មាន ចំពេលប្រទេស ជប៉ុនមានកំណើនប្រជាជនឆាប់រហ័ស។
បន្ទាប់ពីសភាជាន់ទាបអនុម័តយល់ព្រម។ សភាជាន់ខ្ពស់ នឹងចាប់ផ្តើមពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែ ការអនុម័តយល់ព្រមរបស់សភាជាន់ខ្ពស់នេះ មិនមែនជាការដាក់សម្ពាធណាមួយឡើយ។ ថវិកាជាតិនេះ នឹងចូលជាធរមានដោយស្វ័យប្រវត្តិ បន្ទាប់ពីសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បានបញ្ជូនទៅសភាជាន់ខ្ពស់ រយៈពេល ៣០ ថ្ងៃ។
ឆ្នាំសារពើពន្ធ២០២៣ នេះ គឺជាឆ្នាំទី១ នៃផែនការបង្កើនថវិកាលើវិស័យការពារជាតិរយៈពេល៥ ឆ្នាំ ដែលត្រូវបានអនុម័តយល់ព្រម កាលពីចុងឆ្នាំ២០២២ ដោយរាជរដ្ឋាភិបាលរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដែលបានគ្រោងចំណាយថវិកាជាតិ ៤៣ លានលានយ៉េន ស្មើនឹងជាង ៥០% កើនពីផែនការថវិកាជាតិរយៈពេល ៥ ឆ្នាំ នាពេលបច្ចុប្បន្ននេះ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០១-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://nordot.app/1003194691552509952?c=445918389795193953
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម