logo logo
banner1
សភាអាមេរិកអនុម័តសេចក្តីសម្រេច ស្តីពីការកាន់ទុក្ខដល់អ្នកស្លាប់ក្នុងទីក្រុង តួកគី និងគ្រោះរញ្ជួយដីនៅស៊ីរី
 

គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី

កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេច កាន់ទុក្ខចំពោះការបាត់បង់អាយុជីវិតក្នុងគ្រោះរញ្ជួយដី ដែលបានវាយ​ប្រហារសាធារណរដ្ឋតួកគី និង សាធារណរដ្ឋអារ៉ាប់ស៊ីរី ព្រមទាំងថ្កោលទោសចំពោះរបបលោក Bashar al-Assad ប្រធានាធិបតីនៃប្រទេសស៊ីរី ចំពោះការរារាំងជំនួយរបស់​អង្គការសហប្រជាជាតិ (UN) តាមព្រំដែនរបស់ខ្លួន។

សេចក្តីសម្រច ដែលទទួលបានសំឡេងគាំទ្រចំនួន ៤១២សំឡេង ទល់នឹង ២សំឡេង បានសម្តែង ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារជនរងគ្រោះ​ដោយសារការ​រញ្ជួយដីជាច្រើន និងបានអបអរសាទរចំពោះការងាររបស់ជំនួយមនុស្សធម៌ និងអ្នកជួយសង្គ្រោះ។ អ្នក​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹងសេច ក្តីសម្រេច​នោះ ​គឺ​សមាជិកសភា​មក​គណបក្ស​សាធារណរដ្ឋលោកស្រី Marjorie Taylor Greene និងលោក Thomas Massie។ លោក Joe Wilson សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina បាន “ថ្កោលទោស​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​របប ​លោក Assad ដែលបាន​កេងចំណេញ​ពី គ្រោះ​មហន្តរាយនេះ ​ដើម្បី​គេច​ពី​សម្ពាធ​អន្តរជាតិ និង​ការ​ទទួល​ខុស​ត្រូវ”។ លោក Wilson បានមានប្រសាសន៍ថា “អស់រយៈពេលជាង ៧០ឆ្នាំ មកនេះតួកគីគឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃរបស់អង្គការណាតូ ហើយ ក្នុងនាមជាសហប្រធាន​នៃ​កិច្ចប្រជុំសភា ស្តីពីទំនាក់ទំនងអាមេរិក-តួកគី និងប្រជាជនអាមេរិក-តួកគី ខ្ញុំគាំទ្រជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបំពេញតម្រូវការរបស់ជនរង​គ្រោះ​ដោយគ្រោះ រញ្ជួយដី”។ លោក Wilson ក៏​បាន​អំពាវ​នាវ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​កុំ​ធ្វើ​នយោបាយ​ចំពោះ​ជំនួយ​មនុស្ស ធម៌​ដែល​មាន​ព្រំដែន​សម្រាប់ប្រទេស​ស៊ីរី និង​ដើម្បី​បញ្ចៀស​ការ​រារាំង​របស់​លោក Assad និង​ប្រធានាធិបតី ​រុស្ស៊ីលោក Vladimir Putin។

សមាជិកសភាលោក Bill Keating ដែលជាអ្នកប្រជាធិបតេយ្យ បានកត់សម្គាល់ថា សេចក្តីសម្រេច នេះបានផ្ញើសារដ៏រឹងមាំនៃសាមគ្គីភាពដល់ប្រជាជនតួកគី និងស៊ីរី ពី​សហរដ្ឋអាមេរិក ហើយបានសន្យាគាំទ្រដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយរញ្ជួយដី។ ការ​រញ្ជួយ​ដី​ភ្លោះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​ឆក់ ​យក​ជីវិត​មនុស្ស​ជាង ៤៤,៣០០​នាក់ នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេសតួកគី និង ៥,៨៤០នាក់ នៃភាគ ពាយ័ព្យនៃប្រទេសស៊ីរី….៕

http://ព័ត៌មានសភាទ្វីបអាមេរិក ០១-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/us-house-passes-resolution-mourning-deaths-in-turkiye-syria-earthquakes-slamming-assad/2832881



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`