កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok របស់សាធារណរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក ដែល មកពីគណបក្សប្រជាធិបតេយ្យបានឱ្យដឹងថា លោកបានប្រឆាំងនឹងសេចក្តីព្រាងច្បាប់របស់គណបក្សសាធារណរដ្ឋ ដែលនឹងផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden នូវអំណាចក្នុងការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ សាធារណរដ្ឋប្រជាមានិតចិន TikTok និងកម្មវិធីផ្សេងទៀត។ គណៈកម្មាធិការបានបើកការជជែកដេញដោលកាល ពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ លើវិធានការនេះ ប៉ុន្តែលោក Michael McCaul ប្រធានគណៈកម្មាធិការមកពីគណបក្ស សាធារណរដ្ឋ បានគាំទ្រក្នុងការផ្តល់អំណាចថ្មីដល់រដ្ឋបាល ដើម្បីហាមឃាត់កម្មវិធីដែលគ្រប់គ្រងដោយ ByteDance ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១០០លាននាក់។ គណៈកម្មាធិការបានពន្យារពេលបោះឆ្នោត លើវិធានការនេះរហូតដល់ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។ លោក McCaul បាននិយាយដោយសំដៅទៅ លើកម្មវិធី TikTok ថា “ជនជាតិអាមេរិកជាច្រើនមិនបានដឹងថាកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលដ៏អស្ចារ្យបំផុតមួយពី (ប្រទេសចិន) បាននឹងកំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់នៅក្នុងហោប៉ៅរបស់ពួកគេ” ។ “កម្មវិធី TikTok គឺជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ…យើងដល់ពេលត្រូវធ្វើសកម្មភាពហើយ”….៕
https://www.xm.com/research/markets/allNews/reuters/us-house-democrat-opposes-giving-biden-power-to-ban-tiktok-53478224
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម