logo logo
banner1
លោកស្រី Betty Boothroyd ប្រធានរដ្ឋសភាចក្រភពអង់គ្លេស ជាស្រ្តីដំបូងគេ ទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ
 

លោកស្រី Betty Boothroyd ប្រធានរដ្ឋសភាជាស្រ្តីដំបូងគេ ក្នុងចក្រភពអង់គ្លេស

លោកស្រី Betty Boothroyd ប្រធានរដ្ឋសភាចក្រភាពអង់គ្លេសជាស្រ្តីដំបូងគេមិនធ្លាប់មានត្រូវបាន ប្រកាសថា បានទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ។ លោកស្រី Boothroyd បានបំបែកនយោបាយ ជាប្រពៃណីរបស់អង់គ្លេសប្រមាណជា ៧០០ឆ្នាំ នៅពេលដែលលោកស្រីត្រូវបានជាប់ឆ្នោតជាប្រធាន រដ្ឋសភា ក្នុងឆ្នាំ១៩៩២។ លោកស្រីកាន់តួនាទីជាប្រធានសភារយៈពេល ៨ឆ្នាំ។  មកទល់បច្ចុប្បន្ន លោកស្រី Boothroyd គឺជាស្រ្តីតែ ១នាក់គត់  ដែលបានកាន់តួនាទីមួយនេះ។

នៅមុនពេលក្លាយជាប្រធានសភា លោកស្រី Boothroyd បម្រើការងារជាសមាជិកសភាគណបក្ស ពលករ ក្រោយមកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នៅក្នុងរាជរដ្ឋាភិបាលរបស់​គណបក្សពលករ លោកស្រីជា ជំនួយការវិន័យរបស់រាជរដ្ឋាភិបាល។ ក្រោយពេលចូលនិវត្តន៍ក្នុងឆ្នាំ២០០០ លោកស្រី Boothroyd បា​ន ក្លាយជាសមាជិកសភាព្រឹទ្ធសភា​ឯករាជ្យ មានម្តងម្កាលលោកស្រីបានអន្តរាគមន៍ក្នុងនយោបាយដោយ បានអំពាវនាវឱ្យធ្វើប្រជាមតិជាលើកទី២ ស្តីពីការចាកចេញរបស់ចក្រភពអង់គ្លេសពី សហភាពអឺរ៉ុប (Bre xit) ក្នុងឆ្នាំ២០១៩ និងបានរិះគន់ឥតសំចៃមាត់លើរាជរដ្ឋាភិបាលរបស់លោក Boris Johnson ក្នុងពេល ដែលរឿងអាស្រូវពិធីជប់លៀង​ក្នុងពេលរឹតបន្តឹងវិធាន​ការ​ជំងឺកូវីដ-១៩ (partygate) ត្រូវបានលាតត្រដាង ក្នុងឆ្នាំ២០២២…៕

https://www.politico.eu/article/uk-house-of-commons-speaker-betty-boothroyd-dies-age-93/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`