logo logo
banner1
ប្រធានសភាម៉ុលដាវី៖ ម៉ុលដាវីមិនពិភាក្សាពីកិច្ចការ នៃការចូលជាសមាជិកអង្គការណាតូនោះឡើយ
 

លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី

លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី និងជាមេដឹកនាំគណបក្សកាន់អំណាច គឺគណបក្សសកម្មភាព និងសាមគ្គីភាពបានថ្លែងថា ការចូលក្នុងអង្គការណាតូ​របស់ម៉ុលដាវី មិនស្ថិតក្នុង របៀបវារៈបច្ចុប្បន្ននោះទេ។ “និយាយដោយស្មោះត្រង់ មិនថា យើងចង់ចូល ឬុមិនចង់នោះទេ កិច្ចការនៃ ការចូលអង្គការណាតូ​ មិនស្ថិតក្នុង​របៀប​វារៈនោះទេ។ យើងសូមទាត់ចោលរាល់ការប្រមើមើល និងក្តី   រំភើបត្រេកអរទាំងអស់”។ លោក Grosu បានថ្លែងបែបនេះនៅក្នុងបទសម្ភាសមួយ​ជាមួយប៉ុស្តិ​ទូរទស្សន៍ ម៉ុលដាវី Prime TV។

លោកស្រី Maia Sandy ប្រធានាធិបតីម៉ុលដាវី បានថ្លែងកាលពីខែមករា ថា មានភាពចាំបាច់ក្នុងការ ពង្រឹងប្រព័ន្ធការពារជាតិ ក្នុងបរិបទនៃស្ថានភាពវិវត្តន៍នៅក្នុង​ប្រទេស​អ៊ុយក្រែន។ លោកស្រីក៏បានបញ្ជាក់ ផងដែរថា មានតែអង្គការណាតូមួយប៉ុណ្ណោះអាចធានាការពារសុវត្ថិភាពដល់ម៉ុលដាវី។ ប៉ុន្តែយ៉ាងណា ក៏ដោយការចូលអង្គការណាតូ​គួរតែទទួលបានការគាំទ្រពីពលរដ្ឋម៉ុលដាវី។ ខណៈដែលគណបក្សប្រឆាំង បានរិះគន់គំនិតពីលទ្ធភាពនៃការចូលជាសមាជិកអង្គការណាតូ…៕

https://menafn.com/1105648523/Moldova-Not-Discussing-Issue-Of-Joining-NATO-Parliament-Speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`