logo logo
banner1
សហភាពអន្តរសភាអារ៉ាប់ បញ្ជាក់អះអាងជាថ្មីពីការទាត់ចោលភាពជាអាណាព្យាបាល និងភាពក្រអឺតក្រទមរបស់សភាអឺរ៉ុប មកលើបណ្តាប្រទេសអារ៉ាប់
 

រូបភាពក្នុងសន្និសីទលើកទី៣៤ របស់សហភាពអន្តរសភាអារ៉ាប់ធ្វើឡើងនៅក្នុងរដ្ឋធានីបាកដាដ

នៃសាធារណរដ្ឋអ៊ីរ៉ាក់កាលពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៣

សហភាពអន្តរសភាអារ៉ាប់ បានបញ្ជាក់អះអាងជាថ្មីពីការទាត់ចោលនូវការខិតទៅរកភាពជាអាណាព្យាបាល និងភាពក្រអឺតក្រទម ដែលសភាអឺរ៉ុបកំពុងតែយកមក​ប្រើមកលើ​បណ្តាប្រទេសអារ៉ាប់ឯករាជ្យ និងអធិបតេយ្យជាច្រើន ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ និងដាក់ចេញនូវអាណាព្យាបាលភាពមកលើពួកគេ ដោយផ្ទាល់ និងដោយប្រយោល។

ក្នុងអំឡុងពេលនៃសន្និសីទលើកទី៣៤ របស់សហភាពអន្តរសភាអារ៉ាប់ ដែលធ្វើឡើងនៅក្នុង   រដ្ឋធានីបាកដាដ នៃសាធារណរដ្ឋអ៊ីរ៉ាក់ នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សហភាពនេះ បានបញ្ជាក់អះអាងពីការទាត់ចោលយ៉ាងដាច់អហង្ការ និងដោយឥតល័ក្ខខ័ណ្ឌនូវរាល់ទម្រង់ណាមួយនៃការលូកលាន់ ឬការជ្រៀតជ្រែកពី​បរទេស​ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអារ៉ាប់ណាមួយ មិនថា ដោយផ្ទាល់ ឬដោយប្រយោលនោះឡើយ។ សហភាពអន្តរសភាអារ៉ាប់​ក៏បានព្រមានផងដែរប្រឆាំង​ទៅនឹង ផលវិបាកនៃការយកបញ្ហាសិទ្ធិមនុស្សធ្វើឱ្យទៅជារឿងនយោបាយ ឬបញ្ហាផ្សេងៗទៀតដោយផ្អែកលើព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមិនសមហេតុផល។

គណៈប្រតិភូមួយតំណាងសភានៃព្រះរាជាណាចក្រម៉ារ៉ុក បានចូលរួមក្នុងសន្និសីទលើកទី៣៤ របស់សហភាពអន្តរសភាអារ៉ាប់ ប្រារព្ធឡើងក្រោមមូលបទ “ការគាំទ្រ​របស់​អារ៉ាប់ ដើម្បីពង្រឹងស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់”។

តាមរយៈសេចក្តីថ្លែងការណ៍មួយ សភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុកបានឱ្យដឹងថា ការចូលរួមរបស់គណៈ​ប្រតិភូសភាម៉ារ៉ុកនៅក្នុងសន្និសីទខាងលើ គឺជាកាលានុវត្តភាព​ក្នុងការផ្លាស់ប្តូរបទពិសោធ និងការរៀបចំកិច្ចប្រជុំទ្វេភាគី ព្រមទាំងពង្រឹងជំហររបស់ព្រះរាជាណាចក្រម៉ារ៉ុកនៅកម្រិតតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអនុវត្តការងារសភា ក្នុងទម្រង់ផ្សេងៗគ្នា៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.hespress.com/59331-moroccos-cndp-says-allegations-peddled-in-pegasus-case.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`