logo logo
banner1
ប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលជួបគណៈប្រតិភូសមាជិកសភារូម៉ានី
 

គណៈប្រតិភូសមាជិកសភាប្រទេសរូម៉ានី ចូលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សារព័ត៌មានអាស៊ែបៃហ្សង់ Trend បានរាយការណ៍ថា លោក Ilham Aliyev ប្រធានាធិបតីនៃសាធា    រណរដ្ឋអាស៊ែបៃហ្សង់បានទទួលជួបគណៈប្រតិភូដឹកនាំដោយលោក Ion-Marcel Ciolacu ប្រធានសភាជាន់ទាបនៃប្រទេសរូម៉ានី។ ដោយកោតសរសើរចំពោះការទាក់ទងគ្នាជាទៀងទាត់រវាងប្រទេសទាំងពីរ លោកប្រមុខរដ្ឋអាស៊ែបៃហ្សង់​រូបនេះ បានថ្លែងថាដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ គឺជាវិធានការដ៏សំខាន់មួយក្នុងទិសដៅមួយនេះ។

លោក Aliyev ក៏បានថ្លែងផងដែរថា ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាជាន់ទាបរូម៉ានីជាមួយនឹងគណៈប្រតិភូដ៏ធំមួយ គឺជាសញ្ញាមួយនៃចំណងទាក់ទង​កម្រិតខ្ពស់រវាង​ប្រទេសទាំងពីរ។លោកប្រធានាធិបតី Aliyev បានសម្តែងនូវជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាជាន់ទាប រូម៉ានី មកកាន់អាស៊ែបៃហ្សង់នឹង​រួមចំណែក​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា។ លោក Ciolacu បានថ្លែងថា នៅក្នុងអំឡុងពេលនៃជំនួបនៅក្នុងប្រទេសអាស៊ែបៃហ្សង់ លោកបានពិភាក្សាពីការពង្រីកចំណង​ទាក់ទង ក្នុងនោះរួមទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិផងដែរ។

​លោក Ciolacu បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រធានាធិបតីអាស៊ែបៃហ្សង់ និងរូម៉ានី ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគី និង​បាន​សម្តែងនូវជំនឿទុកចិត្តថា ភាព ជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំងពីរនឹងត្រូវបានបន្តពង្រីកថែមទៀត។ លោកប្រធានសភាជាន់ទាបរូម៉ានី រូបនេះ បានកោតសរសើរដល់​តួនាទី​ដ៏សំខាន់របស់អាស៊ែបៃហ្សង់ក្នុងការធានានូវស្ថិរភាពនៅក្នុងតំបន់ Caucasus ខាងត្បូង ដោយលោកបានថ្លែងបន្ថែមថា ប្រទេសអាស៊ែបៃហ្សង់គឺជាដៃ​គូយុទ្ធសាស្រ្ត​របស់​សហភាពអឺរ៉ុប។

ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នា (​MoU) ចតុភាគី រវាងប្រទេសអាស៊ែបៃហ្សង់ ហ្សកហ្ស៊ី ហុងគ្រី និងរូម៉ានី និងគម្រោងដាក់​ពង្រាយ​​ខ្សែកាបអគ្គិសនីក្រោមបាតសមុទ្ទ នៅក្នុងសមុទ្រខ្មៅ ដោយផ្អែកលើថាមពលកកើតឡើងវិញដ៏មានសក្តានុពលរបស់អាស៊ៃបៃហ្សង់ ក្រោមក្របខ័ណ្ឌមួយនេះ។​ ការគាំទ្ររបស់រូម៉ានីចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់អាស៊ែបៃហ្សង់ជាមួយសហភាពអឺរ៉ុប និងជាមួយអង្គការណាតូ ក៏ត្រូវទទួលបានការកោតសរសើរផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.trend.az/azerbaijan/politics/3715760.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`