លោក Vo Van Thuong សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស
រដ្ឋធានីហាណូយ៖ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅសប្តាហ៍នេះ។ កិច្ចប្រជុំនេះ ត្រូវបានមន្ត្រី និងអ្នកការទូតនានារំពឹងថា នឹងបញ្ជាក់អំពីការជ្រើសតាំងប្រធានាធិបតីវៀតណាមថ្មី ចំពេលមានការរុះរើថ្នាក់ដឹកនាំ ដែលត្រូវបានធ្វើឡើងដើម្បីបោសសំអាតអំពើពុករលួយ។ មន្ត្រី និងអ្នកការទូតជាច្រើនរូប បានថ្លែងថា ប្រធានាធិបតីរូបនេះ ជាតួនាទីក្នុងពិធីផ្លូវការយ៉ាងសំខាន់ ដែលស័ក្តិសមនឹង លោក Vo Van Thuong អាយុ ៥២ ឆ្នាំ ជាសមាជិកការិយាល័យ នយោបាយមជ្ឈិមបក្សក្មេងជាងគេនាពេលបច្ចុប្បន្ននេះ ដែលជាស្ថានប័នកំពូលរបស់ជាតិ។
ការតែងតាំងរបស់លោក Thuong នេះ ធ្វើឡើងចំពេលយុទ្ធនាការបោសសំអាតអំពើពុករលួយខណៈដែលមន្ត្រីរាប់រយនាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត និងឥស្សរជននយោបាយកំពូលៗជាច្រើនរូបទៀតត្រូវបានបញ្ចប់មុខតំណែង រួមទាំង ឧបនាយករដ្ឋមន្ត្រី ២ រូប ផងដែរ។
លោក Thuong ត្រូវបានគេមើលឃើញថា ជាការបិទផ្លូវឥស្សរជនដ៏មានអំណាចភាគច្រើនរបស់វៀតណាម។ លោក Nguyen Phu Trong អគ្គលេខាធិការបក្ស គឺជាស្ថាបនិកដ៏សំខាន់នៃយុទ្ធនាការប្រឆាំងអំពើពុករលួយនេះ។ ប្រធានាធិបតីវៀតណាមរូបនេះ ស្ថិតក្នុងចំណោមឥស្សរជននយោបាយកំពូលៗ ៤ រូប ក្នុងប្រទេស រួមជាមួយអគ្គលេខាបក្ស នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។
រដ្ឋសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅសប្តាហ៍នេះ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររដ្ឋបាលមូលដ្ឋានខេត្ត Khanh Hoa និង Binh Phuoc ភាគខាងត្បូងប្រទេសវៀតណាម។ កិច្ចប្រជុំវិសាមញ្ញនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៨-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.todayonline.com/world/vietnam-parliament-appoint-new-president-week-sources-2117696
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម