logo logo
banner1
ព្រះចៅមហាម៉ាត់នៃរដ្ឋកាតា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក
 

ព្រះចៅមហាម៉ាត់ Sheikh Tamim bin Hamad Al Thani (ស្តាំ) ជួបសន្ទនាជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក

កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះចៅមហាម៉ាត់ព្រះអង្គ Tamim bin Hamad Al Thani បានពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភា​សហរដ្ឋ​អាមេរិកដែលរួមមានលោកស្រី Julia Letlow សមាជិក សភានៃរដ្ឋ Louisiana, លោក Lance Gooden សមាជិកសភានៃរដ្ឋ Texas, លោកស្រី Jasmine Crockett សមាជិកសភានៃរដ្ឋ Texas និងលោក Scott Taylor ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-កាតា និងជាអតីត សមាជិកសភាអាមេរិក ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ពួក​គេមកកាន់រដ្ឋកាតា នៅការិយាល័យ របស់ព្រះអង្គ នៅវិមាន Lusail។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការជា​យុទ្ធសាស្ត្ររវាងរដ្ឋកាតា និងសហរដ្ឋអាមេរិក ព្រមទាំងទស្សនវិស័យសម្រាប់ ការពង្រឹង និងការអភិវឌ្ឍរបស់ ភាគីទាំងពីរ បន្ថែមពីលើការផ្លាស់ប្តូរ​ទស្សនៈស្តីពីការអភិវឌ្ឍ​ក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុក ដាក់រួម….៕

https://en.ammonnews.net/article/63956



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`