សមាជិកសភាអាស៊ីអាគ្នេយ៍ទទូចឱ្យរដ្ឋាភិបាលម៉ាឡេស៊ីនិរាករណ៍ច្បាប់បង្ក្រាបមួយចំនួន
ដែលចែងពីបទល្មើសព្រហ្មទណ្ឌចំពោះអ្នករិះគន់រដ្ឋាភិបាល
ធានីកូឡាឡាំពួ៖ សមាជិកសភាមកពីតំបន់អាស៊ីអាគ្នេយ៍ កំពុងតែទទូចឱ្យរាជរដ្ឋាភិបាល នៃសហព័ន្ធម៉ាឡេស៊ីថ្មីនិរាករណ៍ច្បាប់មួយចំនួន ដែលពួកគេតែងតែបង្ក្រាបជារឿយៗលើក្រុមអ្នករិះគន់ រួមទាំង សមាជិកសភា និងក្រុមអង្គការសិទ្ធិនុស្ស ផងដែរ។
សមាជិកសភាទាំងនោះ កំពុងតែអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគោរពសិទ្ធិមនុស្ស ដោយការនិរាករណ៍ច្បាប់ស្តីពី ការបង្កចលាចលឆ្នាំ១៩៤៨ និងច្បាប់ស្តីពី ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូទៅឆ្នាំ១៩៨៨។
ច្បាប់ស្តីពី ការបង្កចលាចល ដែលត្រូវបានអនុវត្តន៍ទោសជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ចំពោះបទល្មើសប្រើពាក្យគ្រោតគ្រាត ដែលត្រូវបានអនុវត្តន៍ដោយអតីតរដ្ឋាភិបាលនៃគណបក្ស National Barisan ដើម្បីចាប់ខ្លួនអ្នករិះគន់នានា រួមទាំង ក្រុមអ្នកការពារសិទ្ធិមនុស្ស, អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ និងអ្នកច្បាប់នានា ផងដែរ។
ជាឧទាហរណ៍ កាលពីឆ្នាំ២០១៦ លោក Tian Chua សមាជិកសភាតំណាង មកពីគណបក្សយុត្តិធម៌ប្រជាជន និងសមាជិកសភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សជាច្រើនរូប (APHR) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ខែ និងពិន័យជាប្រាក់ជាង ៤០០ ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីការថ្លែងប្រឆាំងនឹងជាតិសាសន៍និយម និងអំពើពុករលួយ។ សមាជិកសភាទាំងនោះ បានសម្តែងនូវការព្រួយបារម្ភអំពីច្បាប់ស្តីពី ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូទៅ ដែលកំណត់អំពីទោសព្រហ្មទណ្ឌតាមប្រព័ន្ធប្រព័ន្ធអនឡាញថា ជារឿងអាសអាភាស, មិនត្រឹមត្រូវ, ភូតកុហក, ការគំរាមកំហែង ឬការវាយប្រហារដោយប្រើពាក្យគ្រោតគ្រាត ធ្វើឱ្យខ្លួនមានការឈឺចាប់ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៧-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.theonlinecitizen.com/2023/02/26/southeast-asian-lawmakers-urge-malaysia-to-repeal-repressive-laws-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម