លោក Viktor Orbán នាយករដ្ឋមន្រ្តីប្រទេសហុងគ្រី
មន្រ្តីប្រទេសហុងគ្រី១រូប បានថ្លែងថា សភាហុងគ្រីនឹងមិនបោះឆ្នោតលើពាក្យស្នើ (សុំចូលជាសមា ជិកអង្គការណាតូ)របស់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតនោះទេ នៅរហូតដល់ចុង ខែមីនា ឆ្នាំ២០២៣។ ការសម្រេចចិត្តរបស់ហុងគ្រីក្នុងការផ្តល់សច្ចាប័នលើការចូលអង្គការណាតូរបស់ ហ្វាំងឡង់អាចនឹងត្រូវបានពន្យារពេលជាថ្មីទៀត។
លោក Gergely Gulyás រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី របស់លោកនាយករដ្ឋមន្រ្តី ហុងគ្រី Viktor Orbán បានថ្លែងថា ការសម្រេចចិត្តខាងលើនឹងត្រូវពន្យារពេលរហូតដល់ចុងខែមីនា។ នីតិវិធីផ្តល់សច្ចា ប័នបានជាប់គាំងនៅក្នុងសភាហុងគ្រីចាប់តាំងពីខែកក្កដា ឆ្នាំ២០២២មក ដែលដើមឡើយ គេរំពឹងថានឹង ចប់សព្វគ្រប់កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
បើតាមកាលវិភាគបឋម ការចរចារវាងក្រុមសមាជិកសភានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយការ បោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Gulyás យល់ថា ក្រុមសមា ជិកសភាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការចរចា។ “បើតាមនីតិវិធីរបស់សភាហុងគ្រី ការអនុម័ត សេចក្តីព្រាងច្បាប់មួយត្រូវការពេលវេលាប្រមាណ ៤សប្តាហ៍ ដូច្នឹងសភាអាចនឹងបោះឆ្នោតនៅក្នុង២ សប្តាហ៍ចុងក្រោយ នៃខែមីនា អាចនៅក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣”…៕
https://yle.fi/a/74-20019810
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម