កាលពីឆ្នាំមុន គឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីបានចាប់ផ្តើមជាថ្មីទៀត នូវសង្រ្គាមដោយឥតហេតុផល អយុត្តិធម៌ និងព្រៃផ្សៃលើប្រទេសអ៊ុយក្រែន។ សង្រ្គាមនេះ បង្ហាញអំពីចេតនាមិនគោរពគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ និងជាការគំរាមកំហែងចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលយកច្បាប់ជាគោល(The rules-based international order) ។
យើង ក្នុងស្មារតីសាមគ្គីភាពនិងឆន្ទមោះមុត សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើឈ្លាន ពាននិងទង្វើឧក្រិដ្ឋរបស់ប្រទេសរុស្ស៊ី ហើយក្នុងពេលដំណាលគ្នានេះ សូមបង្ហាញនូវការគាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែនទាំងជាពាក្យសម្តី និងសកម្មភាព។ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន គឺជាសង្គ្រាមមួយ ដែលប្រឆាំងផ្ទាល់លើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃប្រទេសនានា ទៅតាមអំពើចិត្តនៃប្រព័ន្ធរដ្ឋាភិបាល និងគោលនយោបាយការបរទេសរបស់ប្រទេសមួយ។
ការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រប្រទេសអ៊ុយក្រែន នឹងមិនថមថយឡើយ។ សន្និបាតសភាអង្គ ការណាតូ (NATO PA)នឹងបន្តកៀរគរការគាំទ្រពីសភាជាសមាជិកនិងប្រជាពលរដ្ឋរបស់យើង ដើម្បីបង្កើននិងពន្លឿនការផ្តល់ជំនួយយោធា ជំនួយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ ជំនួយបណ្តុះបណ្តាល និងជំនួយផ្នែក ចែករំលែកការណ៍សម្ងាត់ដល់ប្រទេសអ៊ុយក្រែន។ តាមរយៈមូលនិធិពិសេសរបស់សន្និបាតសភាអង្គការណាតូ សម្រាប់ប្រទេសអ៊ុយក្រែន យើងក៏នឹងប្រើប្រាស់មូលនិធិនេះផងដែរ ដើម្បីជួយដល់សភាអ៊ុយក្រែនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
គ្មានថ្ងៃឡើយ ដែលយើងនឹងទទួលស្គាល់ដែនដីឧបសម្ព័ន្ធរបស់រុស្ស៊ី ដែលបានមកដោយខុសច្បាប់ និងការប្រើប្រាស់កម្លាំងបង្ខំយកពីប្រទេសដទៃ។ ប្រទេសរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មឈ្លាន ពាន ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសកម្មភាពជាសក្តានុពលនៃអំពើប្រល័យពូជសាសន៍។ សន្និបាតសភាអង្គការណាតូ នឹងបន្តគាំទ្រការបង្កើតសាលាក្តីអន្តរជាតិពិសេសដើម្បីកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី។
យើងសូមសម្តែងការគោរព និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងតស៊ូទប់ទល់ និងភាពធន់របស់ប្រជាជនអ៊យក្រែន ដែលមិនត្រឹមតែជាកាយវិការនៃការការពារទឹកដីកំណើតរបស់ពួកគេទេ ប៉ុន្តែក៏ជាការការពារនូវតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យរបស់យើងផងដែរ…៕
http://យើងសូមសម្តែងការគោរព និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងតស៊ូទប់ទល់ និងភាពធន់របស់ប្រជាជនអ៊យក្រែន ដែលមិនត្រឹមតែជាកាយវិការនៃការការពារទឹកដីកំណើតរបស់ពួកគេទេ ប៉ុន្តែក៏ជាការការពារនូវតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យរបស់យើងផងដែរ…៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម