លោកស្រី Danijela Djurovic ប្រធានសភានៃប្រទេសម៉ុងតេណេហ្រ្គោ
លោកស្រី Danijela Djurovic ប្រធានសភានៃប្រទេសម៉ុងតេណេហ្រ្គោ ត្រូវបានគេរំពឹងថានឹងថ្លែង សុន្ទរកថាក្នុងសម័យប្រជុំពិសេសព្រឹទ្ធសភា ដែលកោះប្រជុំគម្រប់ខួប៥០ឆ្នាំ នៃព្រឹទ្ធសភា ក្នុងខែមីនា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គណៈប្រតិភូជាន់ខ្ពស់មួយមកពីប្រទេសម៉ុងតេ ណេហ្រ្គោគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងមានជំនួបជាមួយលោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងមន្រ្តីរដ្ឋាភិបាលមួយចំនួន។
ម៉ុងតេណេហ្គ្រោ គឺជាប្រទេសមួយនៅអឺរ៉ុបភាគអាគ្នេយ៍ ដែលមានបំណងយ៉ាងមុតស្រួចក្នុងការពង្រីក ចំណងទាក់ទងជាមួយប៉ាគីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បាន ថែ្លងថា ការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសម៉ុងតេណេហ្រ្គោ ក្នុងពិធីប្រារព្ធខួប៥០ឆ្នាំ នៃព្រឹទ្ធសភា ប៉ាគីស្ថាននឹងក្លាយជាការចាប់ផ្តើមនូវចំណងទាក់ទងថ្មីមួយ ដោយឈរលើទំនុកចិត្ត និងការគោរពគ្នាទៅ វិញទៅមក។ កិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនឹងធ្វើឱ្យប្រជាជននៃភាគីទាំងពីរ កាន់តែមាន ភាពជិតស្និទ្ធនឹងគ្នាថែមទៀត…៕
https://www.urdupoint.com/en/pakistan/montenegro-parliament-president-likely-to-add-1647438.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម