កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Ahmad Safadi ប្រធានសភាជាន់ទាបនៃព្រះរាជាណាចក្រ ហ្ស៊កដានី បានជួបពិភាក្សាការងារជាមួយលោក George Furey ប្រធានព្រឹទ្ធសភាកាណាដា និងគណៈប្រតិភូ អមដំណើររបស់លោក អំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសភារួមគ្នា។ ក្នុងជំនួបពិភាក្សានោះ លោក Safadi បានមានប្រសាសន៍ថា ទំនាក់ទំនង ហ្ស៊កដានី-កាណាដា គឺ “ចាក់ឫសយ៉ាង ជ្រៅ និងយូរអង្វែង” ដោយបន្ថែមថា ប្រទេសទាំងពីរមានជំហររួម និងភាពខ្នះខ្នែងទៅវិញទៅមក ដើម្បីរក្សាការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការរួមគ្នា។ លោក Safadi បានប្រសាសន៍បន្ថែមថា ព្រះចៅអធិរាជ Abdullah II បានយាងធ្វើទស្សនកិច្ចនៅប្រទេសកាណាដា តិចជាងមួយខែមុន ដែលជាការធ្វើដំណើរលើកទីប្រាំ មួយរបស់ព្រះអង្គទៅកាន់ទីក្រុង Ottawa ចាប់តាំងពីទ្រង់បានឡើងកាន់អំណាចតាមរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៩៩ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគី “យ៉ាងរឹងមាំ”។ លោក Safadi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរួម និងឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងការវិនិយោគ….៕
https://en.ammonnews.net/article/63956
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម