សម័យប្រជុំរបស់ព្រឹទ្ធសភាម៉ិកស៊ិក
ព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិក បានអនុម័តលើកំណែទម្រង់ស្ថាប័នបោះឆ្នោតរបស់ប្រទេស ដែលជាទង្វើដែលក្រុមប្រឆាំងនិយាយថានឹងកាត់បន្ថយលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលោកប្រធានាធិបតីបានជំទាស់ ព្រោះកំណែទម្រង់នេះនឹងជួយសន្សំប្រាក់ និងកាត់បន្ថយសិទ្ធិនយោបាយ។
កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សមាជិកសភាបានបោះឆ្នោតដោយសំឡេងគាំទ្រចំនួន ៧២សំឡេង ទល់នឹង ៥០សំឡេង លើការផ្លាស់ប្តូរស្ថាប័នដែលត្រួតពិនិត្យការបោះឆ្នោតក្នុងប្រទេស។ អ្នក ប្រឆាំងបាននិយាយភ្លាមៗថា ពួកគេនឹងជំទាស់លើការផ្លាស់ប្តូរនៅក្នុងតុលាការកំពូល។ ការតវ៉ាត្រូវបានគ្រោងធ្វើនៅក្នុងទីក្រុងជាច្រើននៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ។ ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយថវិការបស់វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) ដោយបញ្ឈប់បុគ្គលិក និងបិទការិយាល័យមួយចំនួន។ លោក ប្រធានាធិបតី Andres Manuel Lopez Obrador នៅតែត្រូវអនុម័តវិធានការនេះ ប៉ុន្តែវាត្រូវបានគេមើល ឃើញថាជាទម្រង់មួយចាប់តាំងពីលោកគាំទ្រគំនិតផ្តួចផ្តើម ដែលនឹងកាត់បន្ថយទំហំការងាររបស់វិទ្យាស្ថាន INE និងកំណត់អំណាចត្រួតពិនិត្យ ព្រមទាំងការដាក់ទណ្ឌកម្មរបស់ខ្លួន។ លោកប្រធានាធិបតីបានស្នើគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលត្រូវបានគេស្គាល់ថាជា “ផែនការ B” កាលពីខែធ្នូ បន្ទាប់ពីលោកមិនទទួលបានការបោះឆ្នោតគ្រប់គ្រាន់នៅក្នុងសភា សម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញដែលរួមបញ្ចូលការផ្លាស់ប្តូរការ បោះឆ្នោតកាន់តែច្រើន។ លោកប្រធានាធិបតីបានបដិសេធម្តងហើយម្តងទៀតថា ការធ្វើកំណែទម្រង់នេះ អាចបង្កហានិភ័យដល់ការបោះឆ្នោតដោយនិយាយថា គំនិតផ្តួចផ្តើមស្វែងរកការកាត់បន្ថយថវិកាដ៏ធំរបស់ INE និងបញ្ចប់ឯកសិទ្ធិរបស់ខ្លួន។
លោក Lorenzo Cordova ប្រធាន INE បានការពារយ៉ាងចាស់ដៃជាសាធារណៈ និងបានកំណត់ការធ្វើកំណែទម្រង់ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសម៉ិកស៊ិក។ បន្ទាប់ពីការបោះ ឆ្នោតកាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ INE បាននិយាយតាមរយៈបណ្តាញសង្គម Twitter ថាកំណែទម្រង់នេះ “ធ្វើឱ្យមានហានិភ័យដល់សមធម៌ និងតម្លាភាពនៃការបោះឆ្នោត” ដោយធ្វើឱ្យការដាក់ទោសទណ្ឌលើ បេក្ខជន និងគណបក្សដែលបំពានច្បាប់ហិរញ្ញវត្ថុនៃយុទ្ធនាការមានការចុះខ្សោយ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៤-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aljazeera.com/news/2023/2/23/mexicos-senate-approves-controversial-electoral-reform
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម