រូបភាពក្នុងសម័យប្រជុំសភាប្រទេសហុងគ្រី
សភានៃប្រទេសហុងគ្រីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នឹងចាប់ផ្តើមពិនិត្យពិភាក្សាលើ កិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិកអង្គារណាតូ របស់ព្រះរាជាណាចក្រស៊ុយអែត និងសាធារណរដ្ឋ ហ្វាំងឡង់ ហើយក៏ប្រហែលជានឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនោះ នៅក្នុងសប្តាហ៍នោះ។ នេះ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ហុងគ្រី HVG បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន និងសារព័ត៌ មានអាស៊ែបៃហ្សង់ Trend បានដកស្រង់ប្រភពពីសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។
សារព័ត៌មានដដែលបានឱ្យដឹងថា យោងតាមទិន្ន័យរបស់យើង ដោយអនុលោមតាមរបៀបវារៈដែល បានស្នើឡើង សភាហុងគ្រីនឹងពិនិត្យពិចារណាលើកិច្ចការផ្សេងៗនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ហើយ ការពិភាក្សាដេញដោលស្តីពីការសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ មានន័យថា ការបោះឆ្នោតលើការសុំចូលជា សមាជិកអង្គការ អាចនឹងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ក្រោយ។
គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលហុងគ្រីបានគាំទ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការសុំចូលជាសមាជិកអង្គការណាតូ…៕
https://menafn.com/1105612678/Hungarian-Parliament-To-Consider-On-March-1-Accession-Of-Sweden-Finland-To-NATO
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម