logo logo
banner1
ប្រធានាធិបតីរុស្ស៊ីថ្លែងសុន្ទរកថា ក្នុងសភា ថាក្រុមប្រទេសលោកខាងលិចជាអ្នកចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន
 

លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី

លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីបានថ្លែងសុន្ទរថាចំពោះមុខសភា នៅក្នុងរដ្ឋធានីមូស្គូ ជាទីដែលលោកបានចោទប្រកាន់ថា ក្រុមប្រទេស​លោក​ខាងលិចបានចាប់ផ្តើមសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន និងបានអះអាងថា  រុស្ស៊ីបានប្រើប្រាស់កម្លាំងទ័ពដើម្បីបញ្ឈប់សង្រ្គាមមួយនេះ។

លោក Putin បានថ្លែងថា រុស្ស៊ីបើកចំហចំពោះគំនិតនៃការរៀបចំកិច្ចសន្ទនា និងតាមដានមាគ៌ាការទូតជាមួយក្រុមប្រទេសលោកខាងលិច និងនៅតែបើកចំហចំពោះ​ប្រព័ន្ធសន្តិសុខស្មើភាពមួយ ក៏ប៉ុន្តែទីក្រុងមូស្គូទទួលបាននូវចម្លើយមិនស្មោះត្រង់មួយ។  លោក  Putin   ថ្លែងសំដៅដល់ការពង្រីកសមាជិកអង្គការណាតូ។ លោក Putin បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិច គឺសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថា បានប៉ុនប៉ងប្រែក្លាយជម្លោះក្នុងស្រុកឱ្យទៅជាជម្លោះសកលមួយ “យើងនឹងឆ្លើយតបតាម​មធ្យោបាយដ៏សមស្របមួយ”។ យើងកំពុងតែនិយាយពីភាពគង់វង្ស នៃប្រទេសរបស់យើង។

លោក Putin ក៏បានចេញការព្រមានចំពោះសហរដ្ឋអាម៉េរិកផងដែរ ប៉ុន្តែលោកមិនបានបញ្ចេញចំឈ្មោះនោះទេ ដែលជាអ្នកផ្តល់ជំនួយយោធាដល់អ៊ុយក្រែន​ក្នុងរយៈ​ពេល ១ឆ្នាំមកនេះ។ ការបញ្ជូនអាវុធចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនកាន់តែច្រើន នោះយើងនឹងកាន់តែវាយរុញច្រានការគំរាមកំហែងចេញពីយើង។ បន្តិចម្តងៗ យើងនឹងដោះ​ស្រាយដោយប្រយ័ត្នប្រយែង និងជាប្រព័ន្ធចំពោះគោលបំណងដែលយើងកំពុងតែប្រឈម។​ លោក Putin បានថ្លែងបន្តថា ទណ្ឌកម្មដែលក្រុមប្រទេសលោកខាងលិចដាក់លើ  រុស្ស៊ីបានជះផលអាក្រក់ទៅលើពួកគេវិញ ហើយក្រុមប្រទេសទាំងនោះដែលជាអ្នកប្រកាសដាក់ទណ្ឌកម្ម កំពុងតែបង្កបញ្ហាដល់ពលរដ្ឋរបស់ខ្លួនឯង ហើយបែរជាបន្ទោស​រុស្ស៊ីចំពោះការរងទុក្ខទាំងនោះទៅវិញ។

លោកប្រធានាធិបតីរុស្ស៊ីបានថ្លែងបន្ថែមទៀតថា ពលរដ្ឋអ៊ុយក្រែនបានក្លាយទៅជា “ចំណាប់ខ្មាំង របស់ក្រុមប្រទេសលោកខាងលិចដែលជាចៅហ្វាយនាយរបស់ខ្លួន” ហើយ​ប្រជាជនអ៊ុយក្រែនបានទទួលរងនូវការត្រួតត្រាទាំងនយោបាយ សេដ្ឋកិច្ច និងយោធា។ របបដែលដឹកនាំដោយលោកប្រធានាធិបតី Volodymyr Oleksandrovych Zelenskyy កំពុងតែបម្រើផលប្រយោជន៍មហាអំណាចបរទេសអស់ទាំងនោះ ជាជាងបម្រើផលប្រយោជន៍ជាតិខ្លួនឯង៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.msn.com/en-in/news/world/putin-tells-russian-parliament-west-started-ukraine-war-russia-using-force-to-end-it/ar-AA17Kh0U?li=AAggbRN



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`