logo logo
banner1
សមាជិកសភាអឺរ៉ុបនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីម៉ានីល ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ វិស័យសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ
 

សភាអឺរ៉ុបមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងស្រ្តាសបួរ នៃសាធារណរដ្ឋបារាំង

អនុគណៈកម្មាធិការសិទ្ធិមនុស្ស(DROI) នៃសភាអឺរ៉ុបនឹងបំពេញទស្សនកិច្ចនៅក្នុងសាធារណរដ្ឋ ហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​ប្រទេសមួយនេះ បានទទួលយក សំណើរបស់ខ្លួន។ ដំណើរទស្សនកិច្ចខាងលើ សង្កត់ធ្ងន់លើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសហ្វីលីពីន និង​សហភាព​អឺរ៉ុប ជាពិសេស ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។

ក្រសួងការបរទេសហ្វីលីពីន(DFA) ស្វាគមន៍ទស្សនកិច្ចមួយនេះ និងទទួលស្គាល់តម្លៃរួមនៃប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ សន្តិភាព ស្ថិរភាព និងសិទ្ធិមនុស្សរវាង​សាធារណរដ្ឋហ្វីលីពីន និងសហភាព អឺរ៉ុប។ ភាពជាដៃគូនេះ បានរីកចម្រើនយ៉ាងរឹងមាំជាច្រើនឆ្នាំមកហើយ និងដោយឈរលើផលប្រយោជន៍ ទៅវិញទៅមក។ ដំណើរ​ទស្សនកិច្ច​មួយនេះ កើតមានឡើង បន្ទាប់ពីទស្សនកិច្ចរបស់លោក “Bongbong” Marcos, Jr. ប្រធានាធិបតីហ្វីលីពីន ទៅកាន់ទីក្រុងព្រុចស៊ែល កាលពីខែធ្នូ ឆ្នាំ២០២២ ដែលនៅពេល នោះឱកាសនៃការពង្រីកធុរកិច្ច និងការវិនិយោគរវាងហ្វីលីពីន និងសហភាពអឺរ៉ុបត្រូវបានលើកយកមកជជែកពិភាក្សា។

ហ្វីលីពីនត្រូវបានគេរំពឹងថានឹងនាំមុខការស្តាសេដ្ឋកិច្ចឡើងវិញ នៅក្នុងតំបន់ជាមួយនឹងការប៉ាន់ ប្រមាណកំណើនសេដ្ឋកិច្ច ៧% នៅក្នុងឆ្នាំ២០២៣ ដែលនឹងធ្វើឱ្យ​ប្រទេសមួយនេះជាទីផ្សារមួយដ៏ទាក់ទាញសម្រាប់ការវិនិយោគរបស់សហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចរបស់សមាជិកសភាអឺរ៉ុប ធ្វើឡើង ដើម្បីពង្រឹងកិច្ចសន្ទនាប្រកប​ដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការលើផែ្នកសិទ្ធិមនុស្ស។ កម្មវិធី កំណែទម្រង់វិស័យយុត្តិធម៌(GO-JUST) របស់សហភាពអឺរ៉ុប ដែលគាំទ្រ និងបំពេញបន្ថែមកំណែ​ទម្រង់​ថ្នាក់ជាតិក្នុងវិស័យយុត្តិធម៌ គឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗដែលកម្មវិធីនេះផ្តោតលើ។

គណៈប្រតិភូសមាជិកសភាអឺរ៉ុបមាន ៦រូប នឹងជួបជាមួយសមភាគី ព្រឹទ្ធសភា និងសភាតំណាងហ្វីលីពីន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការតាក់តែង​ច្បាប់។ គណៈប្រតិភូក៏នឹងចូល ជួបសម្តែងការគួរសមជាមួយលោក Jesus Remulla Jr. រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្វីលីពីន និងលោក Alfredo Pascual រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មហ្វីលីពីន ព្រមទាំងចូលរួមក្នុងកិច្ចសន្ទនាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://politics.com.ph/2023/02/20/eu-parliament-members-to-visit-manila-for-human-rights-economic-meet/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`