លោក Jaroslav Naď រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋស្លូវ៉ាគី
ការបញ្ជូនយន្តហោះចម្បាំងប្រភេទ MiG29 ផលិតដោយអតីតសហភាពសូវៀត ត្រូវតែពិភាក្សាជាមុន នៅក្រុមប្រឹក្សាជាតិ(សភានៃសាធារណរដ្ឋស្លូវ៉ាគី)។ លោក Jaroslav Naď រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងបែបនេះ បន្ទាប់ពីមានអ្នកច្បាប់ និងអ្នកនយោបាយជាច្រើនមានមន្ទិលលើសិទ្ធិអំណាចរបស់ រដ្ឋាភិបាលបណ្តោះអាសន្ន នៅក្នុងការសម្រេចចិត្តលើកិច្ចការមួយនេះដោយគ្មានការជួយជ្រោមជ្រែង។
ចាប់តាំងពីត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីធ្នូ ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តីរបស់លោក នាយករដ្ឋមន្រ្តី Eduard Heger (OĽaNO) ត្រូវទទួលភារកិច្ចក្នុងការដឹកនាំប្រទេសស្លូវ៉ាគី រហូតដល់ការ បោះឆ្នោតមុនកាលកំណត់នៅក្នុងខែកញ្ញា ឆ្នាំ២០២៣។ “ការសម្រេចចិត្តបញ្ជូនយន្តហោះ MiGs ទៅ កាន់អ៊ុយក្រែននៅពេលណា និងធ្វើឡើងដោយរបៀបណានោះ យើងនឹងពិភាក្សានៅក្នុងសភា”។ លោក Naď បានថ្លែងថា លោកជឿថា រដ្ឋាភិបាលនៅតែមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើកិច្ចការបែបនោះ។ ខណៈដែលរដ្ឋមន្រ្តីក្នុងជួររដ្ឋាភិបាលផ្សេងទៀតមានទស្សនៈផ្ទុយពីលោក។
លោក Ján Mazák អតីតប្រធានតុលាការធម្មនុញ្ញថ្លែងថា “រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណ រដ្ឋស្លូវ៉ាគី មិនមានដែនសមត្ថកិច្ចក្នុងការសម្រេចចិត្តលើកិច្ចការនយោបាយការបរទេសនោះឡើយ…”៕
https://www.euractiv.com/section/politics/news/slovak-government-says-parliament-must-decide-on-jets-delivery-to-ukraine/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម