logo logo
banner1
គណៈប្រតិភូសមាជិកសភាហ្សកដានី ចូលជួបពិភាក្សាការងារ ជាមួយប្រធានសភាអាល់ហ្សេរី
 

គណៈប្រតិភូសមាជិកសភាហ្សកដានី ជួបពិភាក្សាការងារជាមួយប្រធានសភាអាល់ហ្សេរី

រដ្ឋធានីអាល់ហ្សេ៖ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រហ្សកដានីបានចូលជួបជាមួយលោក Ibrahim Boghali ប្រធាន​សភាប្រជាជននៃសាធារណ    រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី  ដើម្បីជជែកពិភាក្សាពីចំណងទាក់ទង និងភាពជាដៃគូសភា។

លោក Mejhim Sqour សមាជិកសភាហ្សកដានី និងជាប្រធានគណៈប្រតិភូសមាជិកសភាបាន លើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសភារវាងសភាហ្សកដានី និងសភាប្រជាជនអាល់ហ្សេរី និងបន្តប្រឹក្សាយោបល់លើកិច្ចការផ្សេងៗជាច្រើនទៀត ជាពិសេស កិច្ចការដើម្បីបុព្វហេតុប្រជាជនប៉ាឡេស្ទីន។ លោក Sqour បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាល់ហ្សេរីក្នុងការព្យាបាលការប្រេះឆា រវាងភាគី​ប៉ាឡេស្ទីន​ដើម្បីសម្រេចបាននូវការផ្សះផ្សាមួយដែលឆ្លុះបញ្ចាំងនូវបញ្ញាញាណរបស់សភាអារ៉ាប់។

លោក Sqour បានកត់សម្គាល់ចំពោះភាពខ្នះខ្នែងរបស់ថ្នាក់ដឹកនាំហ្សកដានី និងអាល់ហ្សេរី ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការ និងបើកជើងមេឃថ្មី ដើម្បីការងារក្នុង​វិស័យផ្សេងៗ ដោយបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងបើកជើងហោះហើរឡើងវិញរវាងហ្សកដានី និងអាល់ហ្សេរី ដោយសារថា វាមានសារៈ សំខាន់ក្នុងការលើកកម្ពស់វិស័យ​ទេសចរណ៍ផ្ទៃក្នុងរវាងប្រទេសទាំងពីរ ជាពិសេស ការដឹកជញ្ជូនឱសថតាមផ្លូវអាកាស។  គណៈប្រតិភូសមាជិកសភាហ្សកដានី  បានកោតសរសើរដល់ជំហររបស់អាល់ហ្សេរី ក្នុងការគាំទ្រដល់បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន គាំទ្រភាពជាអាណាព្យាបាលនៃសាសនាឥស្លាមរបស់រាជវង្សហ្សកដានី និងទីតាំងពិសិដ្ឋនៃសាសនាគ្រិស្ត នៅក្នុង​ព្រះវិហារ​ឥស្លាម Al-Aqsa Mosque។

ជាការឆ្លើយតប សម្រាប់ភាគីអាល់ហ្សេរី លោកប្រធានសភា Ibrahim Boghali បានបង្ហាញនូវបំណងដ៏មុតស្រួចរបស់សភាប្រជាជនអាល់ហ្សេរី ក្នុងការពង្រឹងចំណងទាក់ទង​រវាងប្រទេសទាំងពីរក្នុង   វិស័យផ្សេងៗ និងបានកោតសរសើរដល់កម្រិតនៃចំណងទាក់ទងទ្វេភាគី៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.ammonnews.net/article/63851



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`