លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម (ស្តាំ) និងលោក Kim Hak-yong, សមាជិករដ្ឋសភា កូរ៉េខាងត្បូង និងជាអតីតប្រធានក្រុមមិត្តភាពសមាជិកសភាកូរ៉េខាងត្បូង-វៀតណាម (Photo: VNA)
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើឱ្យក្រុមមិត្តភាពសមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួមគ្នាបង្កើនការលើកកម្ពស់ចំណងទាក់ទងសភាទ្វេភាគី។ ក្នុងពិធីទទួលជួបសម្តែងការគួរសមគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Kim Hak-yong អតីត ប្រធានក្រុមមិត្តភាពសមាជិកសភានៃប្រទេសទាំងពីរ ក្នុងរដ្ឋធានីហាណូយនោះ លោក Hai បានស្នើឱ្យ លោក Yong និងសមាជិករដ្ឋសភាកូរ៉េខាងត្បូងដទៃទៀត បន្តគាំទ្រក្រុមហ៊ុនកូរ៉េខាងត្បូង, ពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម ជាពិសេស លើបច្ចេកវិទ្យាឌីជីតាល់, ថាមពលកែច្នៃឡើងវិញ, ការគាំទ្រ ឧស្សាហកម្មនានា, ឧស្សាហកម្មគ្រឿងបរិក្ខារពាក់កណ្តាលចម្លង (semi-conductor industry) និងឧបករណ៍ កសិកម្មដែលមានគុណភាពខ្ពស់៕
https://en.vietnamplus.vn/vietnam-rok-promote-legislative-ties/248666.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម