logo logo
banner1
សភាជប៉ុនទំនងជាតម្រូវឱ្យសមាជិកសភា ១ រូប ដែលអវត្តមានពីសម័យប្រជុំសភា សុំទោសក្នុងសភា
 

សភាជប៉ុនទំនងជាតម្រូវឱ្យសមាជិកសភា ១ រូប សុំទោសក្នុងសភា

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសជប៉ុន បានឯកភាពគ្នា តម្រូវឱ្យសមាជិកសភាជាន់ខ្ពស់ជប៉ុន ១ រូប ដែលមិនបានចូលរួមក្នុង​សម័យប្រជុំសភា សូម្បីតែមួយលើក សុំទោសនៅក្នុងសភា។ លោក Yoshikazu Higashitani សមាជិកសភាជាន់ខ្ពស់ ដែលជាម្ចាស់គណនី YouTube​ ឈ្មោះ GaaSyy ទទួលបាន ១ អាសនៈ ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីខែកក្កដា ឆ្នាំ២០២២។ សមាជិកសភារូបនេះ គឺជាសមាជិកគណបក្ស NHK ដែលកម្មវិធីនយោបាយរបស់​គណបក្សនេះ អំពាវនាវឱ្យកែទម្រង់ការផ្សាយវិទ្យុសាធារណៈ។ លោក GaaSyy មិនបានចូលរួមក្នុងសម័យប្រជុំសភាម្តងណាឡើយ ដោយលោកបានអះអាងថា កំពុងស្នាក់​នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស ប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ​បានពិភាក្សាគ្នាមួយថ្ងៃ មុនគណៈកម្មា​ធិការ​វិន័យនៃសភាជាន់ខ្ពស់ នឹងសម្រេច ដាក់ទណ្ឌកម្មកម្រិតណាមួយ។

សមាជិកគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានថ្លែងថា សមាជិកសភាគណបក្សប្រឆាំងមួយចំនួន កំពុងអំពាវនាវឱ្យបញ្ចប់មុខតំណែងលោកពីសភា ដែលជាកម្រិត​ទណ្ឌកម្មផ្នែកវិន័យធ្ងន់ធ្ងរជាងគេក្នុងចំណោមកម្រិតទណ្ឌកម្មទី៤។ សមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីបានថ្លែងថា គណបក្ស នយោបាយជាច្រើនកំពុងគាំទ្រសំណើ​ឱ្យមានការសុំទោស ដោយបានអះអាងថា ខ្លួនចង់ឱ្យសភាផ្តល់នូវការឆ្លើយតបជាឯកច្ឆន្ទ។ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយទាំងនោះ បានឯកភាពគ្នាទទូចឱ្យសមាជិក​សភា​រូបនេះ សុំទោសក្នុងសម័យប្រជុំសភា ដែលជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតជាងគេកម្រិតទី៣។

លោក Seko Hiroshige សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យសេរី បានថ្លែងថា សភាកំពុងប្រឈមមុខនឹងស្ថានការណ៍មិនធ្លាប់ជួបពីមុនមក ដោយបានបន្ថែម​ទៀតថា លោកចង់ឱ្យសមាជិកសភារូបនេះ ឆ្លើយតបដោយភាពស្មោះត្រង់។

លោកស្រី Tanabu Masayo សមាជិកាសភាជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានថ្លែងថា វាមានសារៈសំខាន់ណាស់ចំពោះរូបលោក ឆ្លើយតបនឹងសំណើសុំទោស​របស់មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយទាំងនោះ ម្យ៉ាងវិញទៀត មន្ត្រីគណបក្សនយោបាយទាំងនោះ នឹងពិភាក្សាគ្នាលើបញ្ហាទាំងនោះបន្តទៀត៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230220_33/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`