អតីតប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Pedro Castillo
កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សភានៃសាធារណរដ្ឋប៉េរូបានអនុម័យល់ព្រមលើបណ្តឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងអតីតលោកប្រធានាធិបតី Pedro Castillo ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែធ្នូ សម្រាប់ ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៃអំពើពុករលួយនៅក្នុងរដ្ឋបាលរបស់លោក។ ពាក្យបណ្តឹងនេះអនុញ្ញាតឱ្យលោក Patricia Benavides អគ្គព្រះរាជអាជ្ញា ចោទប្រកាន់ជាផ្លូវការចំពោះលោក Castillo ដែលត្រូវបានឃុំខ្លួនតាំងពី ការដកតំណែងរបស់លោកពីឧក្រិដ្ឋកម្មនៅចំពោះមុខតុលាការរបស់ប្រទេសប៉េរូ។ ប្រទេសប៉េរូ ដែលជាប្រទេសដែល មានប្រជាជនប្រមាណ ៣៤លាននាក់ បានធ្លាក់ចូលក្នុងភាពចលាចលដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីការចាប់ខ្លួនលោក Castillo និងបណ្តេញចេញពីតំណែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ភ្លាមៗ បន្ទាប់ពីលោកបានព្យាយាមបិទសភាដោយខុសច្បាប់ ដើម្បីជៀសវាងពីការចោទប្រកាន់។ លោក Castillo ត្រូវបានប្រឈមមុខនឹងការចោទប្រកាន់ពី “ការបះបោរ”….៕
https://www.nasdaq.com/articles/peru-congress-passes-complaint-against-ex-president-castillo-for-alleged-corruption
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម