លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែនបានថ្លែងថា រដ្ឋាភិបាលទីក្រុងកៀវរំពឹង ថានឹងទទួលបានការអញ្ជើញឱ្យចូលជាសមាជិកអង្គការណាតូ នៅក្នុងរដូវក្តៅខាងមុខនេះ នៅឯកិច្ចប្រជុំ កំពូលរបស់ទ័ពសម្ព័ន្ធមិត្ត នៅក្នុងសាធារណរដ្ឋលីទុយអានី។ កិច្ចប្រជុំរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអង្គការណាតូនឹងធ្វើឡើងនៅក្នុងរដ្ឋធានីវីលីញូស ប្រទេសលីទុយអានី ចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោក Stefanchuk បានថ្លែងក្នុងអំឡុងពេលអង្គាសថវិកាជំនួយតាមទូរទស្សន៍ថា “យើងរំពឹងថា នៅឯកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីវីលីញូស ប្រទេសអ៊ុយក្រែននឹងទទួលបានការអញ្ជើញបែបនោះ (ការចូល ជាសមាជិកទ័ពសម្ព័ន្ធមិត្តអង្គការណាតូ)”។ លោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយ ក្រែនបានថ្លែងកាលពីចុងខែកញ្ញា ឆ្នាំ២០២២ថា អ៊ុយក្រែនកំពុងរកមធ្យោបាយចូលសមាជិកអង្គការ ណាតូឱ្យបានលឿនបំផុត…៕
https://www.urdupoint.com/en/world/ukraine-expects-invitation-to-join-nato-in-ju-1645345.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម