កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចំនួន២ ស្តីអំពី បញ្ហាតម្លាភាព និងសុច្ចរិតភាពក្នុងការធ្វើការសម្រេចចិត្តរបស់សហភាពអឺរ៉ុប។
កំណែទម្រង់ដ៏រឹងមាំ និងជាបន្ទាន់ គឺជារឿងចាំបាច់
អនុវត្តតាមវិធានការដែលស្នើឡើងដោយសភាអឺរ៉ុបក្នុង ខែធ្នូ ឆ្នាំ២០២២ ស្វាគមន៍ចំពោះការសម្រេច នាពេលថ្មីៗនេះរបស់ប្រធានសភាអឺរ៉ុប និងស្វាគមន៍ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះរបស់មេដឹកនាំក្រុមនយោបាយនៅក្នុងសភាអឺរ៉ុប សមាជិកសភាអឺរ៉ុបបានគូសបញ្ជាក់សាជាថ្មីថា ពួកគេនឹងមិនអត់ឱនឱ្យ ឡើយ(Zero tolerance)ចំពោះអំពីពុករលួយគ្រប់រូបភាព នៅគ្រប់ជាន់ថ្នាក់។ សមាជិកសភាអឺរ៉ុបបានទទូចឱ្យសភាអឺរ៉ុបបង្ហាញនូវសាមគ្គីភាពដ៏ច្បាស់លាស់ និងការប្តេជ្ញាចិត្តដ៏រឹងមាំ លើបញ្ហានេះ។ សមាជិកសភាបានចងក្រងបញ្ជីនៃសកម្មភាពដែលចាំបាច់ត្រូវធ្វើការពង្រឹងបន្ថែម ដូចជា៖
សមាជិកសភាអឺរ៉ុបបានកត់សម្គាល់ថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានរងការប្រកាន់ថាត្រូវបានបរទេស ប្រើប្រាស់ជាវ៉ិចទ័រដើម្បីជ្រៀតជ្រែកចូលការងារផ្ទៃក្នុងរបស់សភាអឺរ៉ុប និងសហភាពអឺរ៉ុប ដូច្នេះសមាជិកសភាអឺរ៉ុបស្នើឱ្យពិនិត្យឡើងវិញនូវបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីឈានទៅលើកកម្ពស់តម្លាភាពផ្នែកអភិបាលកិច្ចថវិកា ឥទ្ធិពលបរទេស និងអ្នកគ្រប់គ្រងធំៗរបស់អង្គការក្រៅរដ្ឋាភិបាលទាំងនោះ។ សមាជិកសភាអឺរ៉ុបបានកត់សម្គាល់ថា អង្គការក្រៅរដ្ឋាភិបាលតែត្រូវប្រកាសព័ត៌មានពេញលេញ តាមច្បាប់កំណត់អំពីឈ្មោះរបស់ភាគីដែលផ្តល់មូលនិធិ។ ប្រសិនបើមិនអនុវត្តតាមការកំណត់នេះទេ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ មិនគួរបន្តទទួលបានថវិកាសាធារណៈ (EU Public money)ពីសហភាពអឺរ៉ុបឡើយ។ សមាជិកសភាអឺរ៉ុបក៏ស្នើសុំផងដែរ ឱ្យមានការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ មុននឹងចាត់ទុកថាអង្គការក្រៅរដ្ឋាភិបាលណាមួយ ពិតជាមានតម្លាភាពតាមស្តង់ដារអឺរ៉ុប ហើយត្រូវកំណត់និយមន័យឱ្យបាន ច្បាស់លាស់ថា តើអង្គការក្រៅរដ្ឋាភិបាលបែបណា ដែលសមទទួលបានមូលនិធិសាធារណៈរបស់អឺរ៉ុប។ ទោះបីជាយ៉ាងនេះក្តី សមាជិកសភាអឺរ៉ុបបានសម្តែងការមិនពេញចិត្តចំពោះមជ្ឈដ្ឋានមួយចំនួន ដែលប្រើប្រាស់រឿងអាស្រូវពុករលួយក្នុងស្ថាប័នសភាអឺរ៉ុបកន្លងមក យកមកធ្វើជាយុទ្ធនាការបង្ខូចកិត្តិយសដល់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និងចែកចាយព័ត៌មានដោយខ្វះតម្លាភាពអំពីការទទួលបានហិរញ្ញវត្ថុរបស់អង្គការទាំងនោះ ដែលការធ្វើដូច្នេះបានប៉ះពាល់ដល់អង្គការសង្គមស៊ីវិល ដែលគោរពច្បាប់ត្រឹមត្រូវ ជាពិ សេសអង្គការសង្គមស៊ីវិលដែលគាំទ្រការសិទ្ធិមនុស្ស និងការពារបរិស្ថាន។
សមាជិកសភាអឺរ៉ុបចង់ឱ្យគណៈកម្មាធិការING2 (គណៈកម្មាធិការពិសេសត្រួតពិនិត្យអន្តរាគមន៍បរទេស ដើម្បីដោះស្រាយការចោទប្រកាន់ចំពោះអំពើពុករលួយ) និងក្រុមការងារពាក់ព័ន្ធផ្សេងទៀតពិនិត្យលើក្រមសីលធម៌របស់សមាជិកសភាអឺរ៉ុប នៅមុនរដូវក្តៅឆ្នាំនេះ…៕
http://ព័ត៌មានពីអង្គការសភា ១៩-០២-២៣- តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/press-room/20230214IPR75103/corruption-allegations-meps-push-for-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម