logo logo
banner1
ព្រឹទ្ធសភាកាណាដា អំពាវនាវឱ្យធនាគារកាណាដាមានតម្លាភាពជាងមុន
 

ធនាគាររបស់ប្រទេសកាណាដា

កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការព្រឹទ្ធសភានៃប្រទេសកាណាដា បានអំពាវ នាវឱ្យសភាមានការត្រួតពិនិត្យកាន់តែច្រើនលើធនាគារកាណាដា ហើយ​ធនាគារកណ្តាលត្រូវបង្ហាញតម្លា ភាពបន្ថែមទៀត ខណៈដែលដែលធនាគារកំពុងប្រឹងប្រែងស្ដារឡើងវិញនូវជំនឿទុកចិត្តដែលបានបាត់បង់ ក្នុងអំឡុងពេលប្រយុទ្ធដើម្បី​ទប់ស្កាត់​អតិផរណាកាលពីឆ្នាំមុន។

ធនាគារកាណាដា បានស្ថិតនៅក្រោមការវាយប្រហារដ៏កម្រមួយពីអ្នករិះគន់ រួមទាំងលោក Pierre Poilievre មេដឹកនាំនៃគណបក្សប្រឆាំង ដោយសារធនាគារនេះបានវាយតម្លៃ​អតិផរណាខុស ដែលនាំឱ្យមានការអំពាវនាវ ជាថ្មីឱ្យធនាគារនេះចេញផ្សាយជាថ្មី និងបើកចំហបន្ថែមទៀតអំពីដំណើរការធ្វើការសម្រេចចិត្តរបស់ខ្លួន។ កាលពីសប្តាហ៍មុន ធនាគារកាណាដា បានចេញផ្សាយកិច្ចប្រជុំស្តីពីការកំណត់គោលនយោបាយ ហើយបានសន្និដ្ឋានថា ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់កាលពីខែមុន ដោយ សារភាព​តឹងតែង​នៃ​ទីផ្សារការងារ និងកំណើនខ្លាំងជាងការរំពឹងទុក។ ​គណៈកម្មការ​ធនាគារពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ព្រឹទ្ធសភាកាណាដា បានឱ្យដឹងថា “ធនាគារកាណាដាគួរតែមាន​តម្លាភាពជាងមុន និងធ្វើឱ្យមានការវាយតម្លៃជាសាធារណៈជាទៀងទាត់ អំពីឥទ្ធិពលនៃកិច្ចអន្តរាគមន៍របស់ខ្លួនលើអតិផរណា និង លើការវិវត្តនៃសូចនាករ​សេដ្ឋកិច្ច​សំខាន់ៗ”។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ គណៈកម្មាធិការព្រឹទ្ធសភា បានឱ្យដឹងថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុគឺមានភាពយុត្តិធម៌ ខណៈពេលដែលការកត់សម្គាល់ ថា ការកើនឡើងអត្រាការប្រាក់បានចាប់ផ្តើមធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត និងអាចធ្វើឱ្យបញ្ហាលំនៅដ្ឋានកាន់តែអាក្រក់ទៅៗ។ ធនាគារ​កណ្តាល​បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់គណៈ កម្មាធិការព្រឹទ្ធសភាទេ។ កាលពីថ្ងៃទី២៥ ខែមករា ធនាគារកាណាដាបានដំឡើងអត្រាការប្រាក់របស់ខ្លួន ដល់ ៤.៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ ហើយបានក្លាយជាធនាគារកណ្តាលដ៏ធំដំបូង គេដែលបានប្រកាសថា ខ្លួនទំនងជានឹងបញ្ឈប់ការកើនឡើងបន្ថែម​ទៀត​សម្រាប់ពេលនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.reuters.com/markets/canadian-senate-calls-bank-canada-be-more-transparent-2023-02-16/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`