លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីនៃរដ្ឋអ៊ីស្រាអែល
លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីនៃរដ្ឋអ៊ីស្រាអែលបានថ្លែងថា សភាអ៊ីស្រាអែលបាន អនុម័តនូវសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរដកសញ្ជាតិអ៊ីស្រាអែលពីភេរវករ និង បណ្តេញចេញពីប្រទេស។ លោក Netanyahu បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់លោកថា “នៅក្នុងសភា យើងបានអនុម័តសេចក្តីព្រាងច្បាប់មួយរបស់លោក Ofir Katz ប្រធានក្រុមចម្រុះ ស្តីពីការ ដកសញ្ជាតិពីភេរវករ និងបណ្តេញចេញពីប្រទេស។ ការឆ្លើយតបរបស់យើងចំពោះអំពើភេរវនិយម គឺធ្វើ ឡើងតាមរយៈការប្រើប្រាស់កម្លាំង”។
សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឱ្យក្រសួងមហាផ្ទៃអ៊ីស្រាអែលដកហូតសញ្ជាតិពីភេវករ រូបណា ដែលទទួលហិរញ្ញវត្ថុពីអាជ្ញាធរប៉ាឡេស្ទីន និងបណ្តេញពួកគេទៅកាន់ទឹកដីប៉ាឡេស្ទីន។ ច្បាប់នេះមួយ ត្រូវបានអនុម័តនៅចំពេលមានការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការកើន ឡើងចំនួននៃការវាយប្រហារបែបភេរវករនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដោយ ពលរដ្ឋប៉ាឡេស្ទីនដែលមានដើមកំណើតអារ៉ាប់…៕
https://www.urdupoint.com/en/world/israeli-parliament-approves-law-stripping-ter-1643679.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម