សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងអឺរ៉ុប(OSCE-PA)
ប្រទេសអ៊ុយក្រែនបានជូនព័ត៌មានដល់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) ថា ខ្លួននឹងមិនចូលរួមប្រជុំក្នុងសន្និបាតសភានៃអង្គការនេះឡើយ (OSCE-PA) ប្រសិនបើសមាជិកសភាសហព័ន្ធរុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យចូលរួមដែរ។
កិច្ចប្រជុំរបស់ OSCE-PA គ្រោងនឹងធ្វើឡើងនៅក្នុងរដ្ឋធានីវីយែន នៃសាធារណរដ្ឋអូទ្រីសនៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ក្នុងថ្ងៃគម្រប់ខួប ១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លិខិតរបស់លោក Mykyta Poturaiev ប្រធានប្រតិភូអ៊ុយក្រែនប្រចាំនៅសន្និបាតសភាអង្គការ OSCE មានខ្លឹមសារថា “យើងមិនដឹងថា យើងមានជំហរបែបណាឡើយ ក្នុងការចូលរួមក្នុងកិច្ចប្រជុំរដូវរងា ក្នុងករណីរុស្ស៊ីចូលរួមប្រជុំដែរ”។ លិខិតខាងលើចុះកាលបរិច្ឆេទថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ញើទៅកាន់លោកស្រី Margareta Cederfelt ប្រធានសន្និបាតសភា OSCE-PA។ គួរកត់សម្គាល់ថា ការសម្រេចចិត្តរបស់រុស្ស៊ីចូលឈ្លាន ពានអ៊ុយក្រែនទទួលបានការគាំទ្រពីអ្នកនយោបាយរុស្ស៊ីជាទូទៅ រួមទាំងសមាជិកប្រតិភូរុស្ស៊ីប្រចាំនៅ អង្គការ OSCE ផងដែរ។
ដើម្បីយុត្តិកម្មចំពោះអំពើឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការព្យាយាមលាក់បាំងចំនួននៃឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមកលើប្រជាជនអ៊ុយក្រែន លោក Mykyta បានទទូចឱ្យពន្យារពេលកិច្ចប្រជុំ ដើម្បីរក្សានូវសុច្ចរិតភាពនៃសន្និបាតសភា ដែលជាស្ថាប័នមួយមានសមា ជិកសភាចំនួន ៣២៣រូប មកពីរដ្ឋចំនួន ៥៧ ដែលជាសមាជិកអង្គការ OSCE។ គួរបញ្ជាក់ថា អង្គការ OSCE មានមូលដ្ឋាននៅក្នុងទីក្រុងវីយែន ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃសង្រ្គាមត្រជាក់ គឺជាវេទិកាមួយសម្រាប់កិច្ចសន្ទនារវាងលោកខាងលិច និងលោកខាងកើត។ អង្គការនេះមានបេសកកម្មគ្របដណ្តប់ លើច្រើនវិស័យរួមមាន សន្តិភាព សិទ្ធិមនុស្ស ការត្រួតពិនិត្យអាវុធ និងកិច្ចការសន្តិសុខដទៃទៀត។
លោក Nat Parry អ្នកនាំពាក្យសន្និបាតសភាអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) បានថ្លែងថា វាហាក់ដូចជា យឺតពេលពេកក្នុងការចង់ពន្យារពេលកិច្ចប្រជុំនេះ។ មកទល់ពេលនេះ មានតែប្រទេសលីទុយអានី១ទៀតប៉ុណ្ណោះ ដែលបានប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើពហិការកិច្ចប្រជុំសន្និបាតសភានេះ ខណៈដែលប្រទេសដទៃៗទៀត នៅកំពុងថ្លឹងថ្លែងនៅឡើយ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៧-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.orissapost.com/ukraine-to-boycott-osce-meeting-in-vienna-if-russia-attends/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម