លោក Seiji Kihara មន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រី (ទី២ រាប់ពីស្តាំ) ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាជាន់ទាបជប៉ុន ដើម្បីបង្ហាញលិខិតតែងតាំងទេសាភិបាលធនាគារជាតិជប៉ុនថ្មី នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣
រាជធានីតូក្យូ៖ សមាជិកសភាគណបក្សកាន់អំណាច និងសមាជិកសភាគណបក្សប្រឆាំងជាច្រើនរូប កំពុងឃ្លាំ មើលពីជោគវាសនាគោលនយោបាយគាំទ្រកំណើនសេដ្ឋកិច្ច Abenomics ដែលត្រូវបានដាក់ចេញកាលពី ឆ្នាំ២០១២ ក្នុងអំឡុងពេលលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុនឡើងកាន់អំណាចជាលើកទី២ បន្ទាប់ពីរាជរដ្ឋាភិបាល បានជ្រើសតាំងលោក Kazuo Ueda អ្នកសេដ្ឋកិច្ច ជាទេសាភិបាលធនាគារជាតិ ជប៉ុន នៅពេលខាងមុខ។ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានតែងតាំងលោក Ueda ជំនួសលោក Haruhiko Kuroda អតីតទេសាភិបាលធនាគារ ជាតិដែលនឹងបញ្ចប់អាណត្តិនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ សភាជាន់ទាបជប៉ុនត្រូវបាន គេរំពឹងថា នឹងបើកសវនាការរបស់ខ្លួនឱ្យបានឆាប់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមដែលអាចធ្វើបាន៕
https://japannews.yomiuri.co.jp/politics/politics-government/20230216-91262/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម