ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាមួយសភាសាធារណរដ្ឋអ៊ុយក្រែន(Verkhovna Rada) ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីពេលថ្មីៗនេះ សភាអឺរ៉ុបបានដាក់ឱ្យប្រើប្រាស់គេហទំព័រថ្មីមួយដែលមានឈ្មោះថា”The EU stands with Ukraine” ជាភាសាអង់គ្លេសនិងអ៊ុយក្រែន។ គេហទំព័រនេះមានព័ត៌មានជាវីដេអូ មានសំឡេងនៃកម្មវិធីផ្សាយវិទ្យុនាពេលកន្លងមក(podcast) ស្តីពីសភាពការណ៍វិវត្តថ្មីៗចុងក្រោយ មានច្បាប់ និងមានសេចក្តីសម្រេចផ្សេងៗ ដែលជាសក្ខីភាពបង្ហាញថាសហភាពអឺរ៉ុប បាននិងកំពុង ជួយដល់ប្រទេសអ៊ុយក្រែន។ ខ្លឹមសារសំខាន់នៃព័ត៌មានក្នុងគេហទំព័រសភាប្រទេសអ៊ុយក្រែន ក៏ត្រូវចែករំលែក(ផ្សព្វផ្សាយ)ផងដែរ ក្នុងគេហទំព័រថ្មីនេះ។ ការគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងពិភពលោក គឺជាភារកិច្ចស្នូលមួយរបស់សភាអឺរ៉ុប។
បន្ទាប់ពីមានបដិវត្តន៍កិត្តិយស (The Revolution of Dignity) ក្នុងឆ្នាំ២០១៤ សភាអឺរ៉ុបបានបង្កើន កម្រិតកិច្ចសហប្រតិបត្តិការដល់កម្រិតខ្ពស់មិនធ្លាប់មាន ជាមួយនឹងសភាអ៊ុយក្រែន ក្នុងផ្នែកនៃការគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងសភាអឺរ៉ុប និងសភាអ៊ុយក្រែន ដែលចុះហត្ថលេខាសាជាថ្មីក្នុងឆ្នាំ២០២១ ដោយប្រធានសភាអឺរ៉ុប និងប្រធានសភាអ៊ុយក្រែន បាននាំមកនូវកិច្ចពិភាក្សានិងការផ្លាស់ប្តូរបទពិសោធន៍គ្នាជាប្រចាំ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការធ្វើសកម្មភាពគាំទ្រ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យាព័ត៌មាន សន្តិសុខប្រព័ន្ធអ៊ីនធឺណិត និងការធ្វើទំនាក់ទំនង។
លើកកម្ពស់ភាពជាដៃគូពិសេស ដើម្បីការពារអធិបតេយ្យភាពប្រទេសអ៊ុយក្រែន
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលសហភាពអឺរ៉ុបនិងសភាអឺរ៉ុប បានជំទាស់ជាប្រចាំនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីសម្រេចមួយ ដែលអនុម័តក្នុងខែធ្នូ ឆ្នាំ២០២១ សមាជិកសភាអឺរ៉ុបបានអំពាវនាវឱ្យប្រទេសរុស្ស៊ីដកកងទ័ពដែលកំពុងគំរាមកំហែងប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមានថាទង្វើឈ្លានពានណាមួយរបស់រុស្ស៊ីចំពោះប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ីខាតបង់ខ្លាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៣-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220310IPR25208/european-parliament-launches-website-in-cooperation-with-ukrainian-parliament
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម