លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍លើកទី២០ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
រដ្ឋធានីហាណូយ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាប់ផ្តើមបើកកិច្ចប្រជុំលើកទី២០ របស់ខ្លួន ក្នុងរដ្ឋធានីហាណូយ។ ក្នុងអំឡុងពេលបើកកិច្ចប្រជុំនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងថា កិច្ចប្រជុំរយៈពេល ៣ ថ្ងៃ នេះ នឹងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល, សេចក្តីព្រាងច្បាប់ស្តីពី ការការពារសិទ្ធិអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី កាផ្ទេរគ្រឿង អេឡិចត្រូនិច ដែលត្រូវបានពិនិត្យពិភាក្សាលើកដំបូង នៅក្នុងសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាល ទី១៥ កាលពីចុងឆ្នាំ២០២២។
គណៈកម្មាធិការអចិន្ត្រៃយ៍ ក៏នឹងពិនិត្យពិភាក្សា និងធ្វើការសម្រេចចិត្តផងដែរ លើរបៀបវារៈ ៧ រួមទាំង បទប្បញ្ញត្តិស្តីពី ទោសទណ្ឌរំលោភបំពានផ្នែករដ្ឋបាល ក្នុងវិស័យសវនកម្មរដ្ឋ និងសេចក្តីព្រាងសេចក្តីសម្រេច ៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍។
សេចក្តីព្រាងក្រឹត្យស្តីពី ការការពារព័ត៌មានបុគ្គល, ការបង្កើតអង្គភាពថ្នាក់ស្រុក និងថ្នាក់ឃុំ ក្នុងខេត្តមួយចំនួន និងការត្រៀមបម្រុងថវិកាជាតិសម្រាប់ការងារ និងគម្រោងនានា ក្រោមការស្តារសេដ្ឋកិច្ចសង្គម និងកម្មវិធីអភិវឌ្ឍ ក៏ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ ផងដែរ។
ក្រៅពីនេះ អង្គសភាទាំងមូល នឹងពិនិត្យមើលលើសម័យប្រជុំវិសាមញ្ញលើកទី២ និងទី៣ និងពិចារណាលើសំណើរបស់នាយករដ្ឋមន្ត្រីស្តីពី ការតែងតាំង និងការកែសម្រួលឯកអគ្គរដ្ឋទូតវៀតណាម មួយចំនួន។
ក្រៅពីនេះ អង្គសភាទាំងមូល នឹងពិនិត្យមើលដំណោះស្រាយរបស់រដ្ឋសភាលើញត្តិនានារបស់ប្រជាជន នៅក្នុងខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ នេះបើតាមការលើកឡើងរបស់លោកប្រធាន Hue៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-opens-20th-session/248249.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម