លោកស្រី Grace O’Sullivan សមាជិកសភាអឺរ៉ុបមកពីគណបក្សបៃតងប្រទេសអៀឡង់ ថ្លែងក្នុងសម័យប្រជុំសភាអឺរ៉ុប
កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សភាអឺរ៉ុបបានបោះឆ្នោតឱ្យបញ្ឈប់បន្តិចម្តងៗការលក់ រថយន្តថ្មីប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ត្រឹមឆ្នាំ២០៣៥។ ការហាមឃាត់លើការលក់យានយន្តមាន ម៉ាស៊ីនប្រើចំហេះ ត្រូវបានធ្វើឡើងជាការសម្រេចចិត្តលើកិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុបដ៏សំខាន់មួយ។ ការបោះឆ្នោតខាងលើ ក៏រួមបញ្ចូលផងដែរនូវការប្តេជ្ញាចិត្តមួយក្នុងការកាត់បន្ថយការបំភាយឧស្ម័នចេញពី រថយន្តឱ្យបាន ៥៥% ក្នុងរវាងចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០។
លោកស្រី Grace O’Sullivan សមាជិកសភាអឺរ៉ុបគណបក្សបៃតងមកពីប្រទេសអៀរឡង់បានថ្លែង នៅក្នុងកិច្ចពិភាក្សាដេញដោលក្នុងសភាអឺរ៉ុបក្នុងទីក្រុង Strasbourg ប្រទេសបារាំងថា “ថ្ងៃនេះយើងបាន ចាប់ផ្តើមនូវទស្សនវិស័យថ្មីមួយសម្រាប់ក្រុង និងតំបន់ជនបទរបស់យើង។ អឺរ៉ុបមួយដែលបង្កើតឡើង សម្រាប់ប្រជាជន មិនមែនសម្រាប់ចរាចរណ៍”។ ការបំភាយឧស្ម័នសរុបប្រមាណ១៨% នៃប្រទេសអៀរឡង់ កើតចេញពីការដឹកជញ្ជូនតាមដងផ្លូវ ដូច្នឹងនេះគឺជាផ្នែកមួយដ៏សំខាន់ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ អនាគតមួយដែលមានស្ថិរភាពជាងមុន។ សមាជិកសភាអឺរ៉ុបគណបក្ស Fine Gael មកពីប្រទេសអៀរឡង់ ក៏បានបោះឆ្នោតគាំទ្រឱ្យរថយន្ត និងរថយន្តដឹកទំនិញតូចៗទាំងអស់ប្រើប្រាស់អគ្គិសនី ទាំងស្រុងត្រឹម ឆ្នាំ២០៣៥…៕
https://www.offalyindependent.ie/2023/02/14/european-parliament-votes-to-end-sales-of-new-petrol-and-diesel-cars-by-2035/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម