logo logo
banner1
សភាជាន់ខ្ពស់រុស្ស៊ីនឹងប្រជុំវិសាមញ្ញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
 

លោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី

កាលពីថ្ងៃពុធ ទី១៥  ខែកុម្ភៈ ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA  Novosti បានរាយការណ៍ ដោយដកស្រង់ប្រភពពីសមាជិកសភាជាន់ខ្ពស់ ១រូបថា សភាជាន់ខ្ពស់​សហព័ន្ធរុស្ស៊ីនឹងបើកកិច្ចប្រជុំ វិសាមញ្ញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Vyacheslav Timchenko ប្រធានគណៈកម្មាធិការ មួយនៃក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់​ខ្ពស់រុស្ស៊ី)​ បានថ្លែងប្រាប់សារព័ត៌មាន RIA ថា កិច្ចប្រជុំខាងលើ នឹងផ្តោតលើការអនុម័តច្បាប់ស្តីពីការធ្វើសមាហរណកម្មតំបន់ចំនួន៤ មកក្នុងសហព័ន្ធរុស្ស៊ី។

កាលពីឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានភ្ជាប់ជាឧបសម្ព័ន្ធរបស់ខ្លួននូវតំបន់ Donetsk Luhansk, Zaporizhzhia និងតំបន់ Kherson ដែលស្ថិតក្នុង​ប្រទេស​អ៊ុយក្រែន ដែលសកម្មភាពមួយនេះ ត្រូវទទួលការថ្កោលទោសពីប្រទេសភាគច្រើន នៅក្នុងអង្គការសហប្រជាជាតិថាខុសច្បាប់។ សភាឌូម៉ា ដែលជាសភាជាន់ទាបរុស្ស៊ីនឹង​ប្រជុំនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ខណៈដែលសភាជាន់ខ្ពស់នឹងប្រជុំវិសាមញ្ញ នៅម៉ោង ១២៖០០ ម៉ោងសកល។ លោកប្រធានាធិបតី Vladimir Putin នឹងឡើងថ្លែងសុន្ទរកថា​ប្រចាំ ឆ្នាំ ទៅកាន់សភាសហព័ន្ធ— ដែលជាកិច្ចប្រជុំរួមគ្នាមួយរវាងសភារុស្ស៊ីទាំងពីរថ្នាក់ នៅថ្ងៃទី២១ ខែកុម្ភៈ។

គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានហៅ ការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីកំចាត់ចោលការ​គំរាម​កំហែងផ្នែកសន្តិសុខ។ រដ្ឋា ភិបាលទីក្រុងកៀវ និងសម្ព័ន្ធមិត្តបានហៅសកម្មភាពរបស់រុស្ស៊ីថា ការដណ្តើមយកដីរបស់គេដោយគ្មាន ហេតុផល…៕

https://www.devdiscourse.com/article/law-order/2355240-update-1-upper-chamber-of-russian-parliament-to-hold-extraordinary-meeting-on-feb-22–ria-cites-source



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`