logo logo
banner1
សមាជិកសភាអឺរ៉ុប ចាប់ផ្តើមសម័យប្រជុំសភាពេញអង្គ ដោយការស្មឹងស្មាធ ១នាទី ដល់ជនរងគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី
 

ទិដ្ឋភាពក្រុមសង្រ្គោះជាអន្តរជាតិ កំពុងស្វែងរកជនរង​គ្រោះ ក្នុងគ្រោះរញ្ជួយដីដ៏មហាប្រល័យ

សម័យប្រជុំពេញអង្គសភាអឺរ៉ុប បានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងការស្មឹងស្មាធរយៈពេលមួយនាទី ដើម្បីជាកិត្តិយសដល់​ជនរង​គ្រោះ​ក្នុងគ្រោះរញ្ជួយដីក្នុងសាធារណរដ្ឋតួកគី និងសាធាណរដ្ឋអារ៉ាប់ស៊ីរី។ នៅក្នុងពេលបើកសម័យសម័យប្រជុំសភាពេញអង្គរយៈពេល ៤ថ្ងៃ នៅក្នុងទីក្រុង Strasbourg នៃសាធារណរដ្ឋបារាំង លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានថ្លែងថា “អឺរ៉ុបឈរនៅជាមួយប្រជាជនតួកគី និងប្រជាជនស៊ីរី”។​

លោកស្រី Metsola បានអំពាវនាវដល់សមាជិកសភាអឺរ៉ុបផ្តល់កិត្តិយសដល់ជនរងគ្រោះរញ្ជួយដី ដ៏មហាប្រល័យដែលហួសពីការស្មាន ដោយការស្មឹងស្មាធរយៈពេល ១នាទី នៅមុនពេលសភាចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ លោកស្រីថា “ចិត្តគំនិតរបស់យើងស្ថិតនៅជាមួយក្រុមគ្រួសារជនរងគ្រោះដល់ជីវិត អ្នកជាប់ក្នុងគំនរថ្មអ្នករង​បួស និងជាមួយអ្នកសង្រ្គោះទាំងអស់ដែលកំពុងតែប្រយុទ្ធជាមួយនឹង  ពេលវេលាទាំងយប់ទាំងថ្ងៃ ដើម្បីសង្រ្គោះជីវិត”។ កិច្ចពិភាក្សាដំបូងបំផុតនៅក្នុងសម័យប្រជុំសភា​ពេញអង្គ គឺស្តីពីការឆ្លើយតបមនុស្សធម៌របស់សហភាពអឺរ៉ុប ទៅកាន់គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី។

លោក Janez Lenarcic ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគ្រប់គ្រងវិបត្តិបានថ្លែងថា ក្រោមយន្តការការពារជនស៊ីវិលអឺរ៉ុប ក្រុមសង្រ្គោះ និងស្វែងរក ៣២ក្រុម និង​ក្រុមព្យាបាល ៦ក្រុម មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២១ និង៣ប្រទេសផ្សេងទៀតនៅក្នុងអឺរ៉ុប បានចូលរួមក្នុងការងារសង្រ្គោះនៅក្នុងប្រទេសតួកគី។ សហភាពអឺរ៉ុបក៏បានវិភាជន៍ថវិកា៣ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភដល់អង្គការមនុស្សធម៌ នៅក្នុងប្រទេសមួយនេះផងដែរ។ លោក Lenarcic បានសង្កត់ធ្ងន់ថា “សហភាពអឺរ៉ុប​បានសម្រេចចិត្ត បង្កើនល្បឿនគាំទ្រដល់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានមួយនេះ”។

មកទល់ពេលនេះយ៉ាងហោចណាស់ មានមនុស្សប្រមាណ ៤,១០០០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីក៏ធ្ងន់ធ្ងរនៅក្នុងប្រទេសតួកគីភាគខាងត្បូង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបើតាមតួលេខសរុបផ្លូវការចុងក្រោយបំផុត។ ប្រទេសជិតខាងជាច្រើននៅក្នុងតំបន់ រួមទាំង ប្រទេសស៊ីរី និងលីបង់  ក៏ទទួលរងនូវការញ័រ​រង្គើដ៏​ធ្ងន់ធ្ងរពីការវាយប្រហារនៅក្នុងប្រទេសតួកគី ជិត ១០ម៉ោងផងដែរ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៥-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/turkiye/eu-lawmakers-start-plenary-session-with-silence-grieving-quake-victims/2818409



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`