logo logo
banner1
ប្រធានសភាអាស៊ែបៃហ្សង់ អញ្ជើញដល់សហព័ន្ធរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការ
 

លោកស្រី Sahiba Gafarova ប្រធានសភាអាស៊ែបៃហ្សង់ និងលោក Alexey Gardeyev អនុប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី

ទីភ្នាក់ងារសារព័ត៌មានអាស៊ែបៃហ្សង់ Trend បានដកស្រង់ប្រភពពីអង្គភាពសេវាព័ត៌មានសភាអាស៊ែ បៃហ្សង់ថា កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ គណៈ​ប្រតិភូ​សភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោកស្រី Sahiba Gafarova បានអញ្ជើញដល់សហព័ន្ធរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវការ មួយ។ នៅឯព្រលានយន្តហោះ  Vnukovo-2 ក្នុងរដ្ឋធានីមូស្គូ គណៈប្រតិភូសភាអាស៊ែបៃហ្សង់បានជួប ជាមួយលោក Alexey Gardeyev អនុប្រធានសភាឌូម៉ា(សភាជាន់ទាប) នៃសភាសហព័ន្ធនៃសហព័ន្ធ​រុស្ស៊ី លោក Polad  Bulbuloglu  ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំប្រទេសរុស្ស៊ី  និងមន្រ្តីមួយចំនួនទៀត។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសរុស្ស៊ី គេរំពឹងថា លោកស្រី Gafarova នឹងជួបពិភាក្សា ការងារជាមួយប្រធានសភាឌូម៉ា (សភាជាន់ទាប) នៃសភាសហព័ន្ធ នៃ​សហព័ន្ធរុស្ស៊ី និងប្រធានក្រុមប្រឹក្សា សហព័ន្ធ(សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី)…៕

https://menafn.com/1105562633/Chair-Of-Azerbaijani-Parliament-Arrives-In-Russia-On-Official-Visit



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`