logo logo
banner1
ក្រុមសមាជិកាសភាប៉ាគីស្ថាន បើកសន្និបាតជាតិសមាជិកាសភា
 

ក្រុមសមាជិកាសភាប៉ាគីស្ថាន បើកសន្និបាតជាតិសមាជិកាសភា

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកាសភា នៃរដ្ឋសភាសាធារណរដ្ឋ ឥស្លាមប៉ាគីស្ថាន (Women’s Parliamentary Cau­cus, WPC) បានបើកសន្និបាតសមាជិកាសភាក្នុងក្រុម ប្រឹក្សាជាតិសិល្បៈប៉ាគីស្ថាន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមសមាជិកាសភា នៃរដ្ឋសភាប៉ាគីស្ថាន (WPC) សហការ​ជាមួយស្ត្រីអង្គការសហប្រជាជាតិ (United Na­tions Women) និងស្ត្រីសហភាពអឺរ៉ុប (Euro­pean Union)​ រួមទាំង សមាជិកាសភាមកពីទូទាំងប្រទេស ដើម្បីពិភាក្សា និង​ដោះស្រាយបញ្ហាធំៗ ដែលប្រឈមនឹងស្ត្រីក្នុងតួនាទីដឹកនាំ ក្រោមមូលបទ «ការផ្តល់អំណាចជូនស្ត្រីក្នុងការដឹកនាំ»។ វាគ្មិនកិត្តិយស សំខាន់ៗក្នុងព្រឹត្តិការណ៍នោះ រួមមាន លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភាប៉ាគីស្ថាន និង​លោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៕

https://www.nation.com.pk/13-Feb-2023/wpc-to-hold-national-convention-of-women-parliamentarians-today



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`