សម្ព័ន្ធភាពបុគ្គលិកពេទ្យ រួមទាំង សមាគមគ្រូពេទ្យកូរ៉េ ធ្វើសន្និសីទសារព័ត៌មានមួយ នៅមុខរដ្ឋសភាក្នុងរដ្ឋធានីសេអ៊ូលនៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អំពាវនាវឱ្យសមាជិកសភា ដកសេចក្តីព្រាងច្បាប់ស្តីពី គិលានុបដ្ឋាយិកា. Yonhap
ក្រុមវេជ្ជបណ្ឌិតនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានព្រមានថា ពួកគេ នឹងធ្វើកូដកម្មជំទាស់នឹងសេចក្តីព្រាងច្បាប់ស្តីពី គិលានុបដ្ឋាយិកា ដែលចែងអំពីតួនាទី និងភារកិច្ចគិលានុបដ្ឋាយិកាដែលទទួលបានអាជ្ញាប័ណ្ណ។ ក្រុមវេជ្ជបណ្ឌិតទាំងនេះ យល់ឃើញថា សេចក្តីព្រាងច្បាប់នេះ អាចបង្កឱ្យមានភាពមិនច្បាស់លាស់ក្នុងប្រព័ន្ធថែទាំសុខភាពសាធារណៈ ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានអនុម័ត។
សមាគមគ្រូពេទ្យកូរ៉េខាងត្បូង (The Korea Medical Association, KMA) បានធ្វើសន្និសីទសារព័ត៌មានមួយ នៅមុខរដ្ឋសភា កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្កោលទោសការសម្រេចភ្លាមៗ របស់សមាជិករដ្ឋសភា នាពេលថ្មីៗនេះ លើសេចក្តីព្រាងច្បាប់ស្តីពី គិលានុបដ្ឋានយិកា។
កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការសុខាភិបាល និងសុខុមាលភាពនៃរដ្ឋសភា បានបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី គិលានុបដ្ឋានយិកានេះ ដែលត្រូវបានព្យួរនៅគណៈកម្មាធិការនីតិកម្ម និងតុលាការនៃរដ្ឋសភា អស់រយៈពេលជាង ៨ ខែ មិនបានពិនិត្យពិភាក្សាក្នុងសម័យប្រជុំពញអង្គ។
សេចក្តីព្រាងច្បាប់ស្តីពី គិលានុបដ្ឋានយិការនេះ បានទទួលការគាំទ្រពីសមាជិករដ្ឋសភាគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យកូរ៉េ ដែលគ្រប់គ្រងអាសនៈជាងពាក់កណ្តាល ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៣០០ អាសនៈ សេចក្តីព្រាងច្បាប់នេះ ទំនងជាត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ នាខែមីនា ឆ្នាំ២០២៣ ខាងមុខ។
ការចាប់ផ្តើមជួបជុំគ្នាធ្វើកូដកម្មទូទាំងប្រទេស ត្រូវបានកំណត់ធ្វើនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។ សមាជិករបស់យើងចំនួន ១០០.០០០ នាក់ នឹងចាត់នូវរាល់វិធានការនានា តាមដែលអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងច្បាប់ដ៏អយុត្តិធម៌ទាំងនេះ។ យើងគ្រោងបើកកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បី ដាក់ចេញនូវផែនទីបង្ហាញផ្លូវមួយជាក់លាក់ សម្រាប់សកម្មភាពរួមនេះ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៤-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2023/02/113_345348.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម