លោក Rob Wittman សមាជិកនៃគណៈកម្មាធិការជំនាញសភាតំណាងអាមេរិក
សារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការ ពិសេសរបស់សភាតំណាងសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិន គ្រោងនឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
របាយការណ៍នេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីប៉េកាំង បន្ទាប់ពីបាឡុងហោះឃ្លាំមើលរបស់សាធារណរដ្ឋប្រជាមានិតចិនត្រូវបានគេប្រទះឃើញ នៅលើទឹកដីសហរដ្ឋអាមេរិក ហើយក្រោយមកត្រូវបានបាញ់ទម្លាក់។ លោក Rob Wittman សមាជិកនៃ គណៈកម្មាធិការជំនាញសភាតំណាងអាមេរិក ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និង បក្សកុម្មុយនិស្តចិន (CCP) បានប្រាប់ទស្សនាវដ្តីព័ត៌មានជប៉ុនថា លោកនឹងសមាជិកគណៈកម្មាធិការផ្សេង ទៀតកំពុងពិភាក្សាគ្នាលើការធ្វើដំណើរដែលអាចធ្វើទៅបាន ដើម្បីធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ លោក Wittman បានមានប្រសាសន៍ថា “យើងដឹងថាវានឹងធ្វើឱ្យជនជាតិចិនខឹងសម្បា ប៉ុន្តែខ្ញុំគិតថាវាមានសារៈ សំខាន់មិនគួរឱ្យជឿសម្រាប់ពួកយើងក្នុងការធ្វើដូច្នេះ (ការធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់) ពីព្រោះអ្នកត្រូវតែ ទទួលដឹងថាយើងខ្លាំងនៅខាងតៃវ៉ាន់”។ លោក Wittman បានមានប្រសាសន៍បន្តទៀតថា គណៈប្រតិភូដែលត្រូវបានបញ្ជូនដោយគណៈកម្មាធិការអាចនឹងធ្វើសវនាការនៅកោះតៃវ៉ាន់ ប្រសិនបើដំណើរទស្សនកិច្ច ដែលបានគ្រោងទុកនោះត្រូវបានសម្រេច។ កាលពីខែមុន លោក Wittman បានប្រាប់ក្រុមអ្នកជំនាញនៅ វិទ្យាស្ថាន Project 2049 ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនថា លោក Mike Gallagher ប្រធានគណៈកម្មាធិការជំនាញនៃសភាតំណាងអាមេរិក សង្ឃឹមថានឹងធ្វើសវនាការនៅតៃវ៉ាន់ “ព្រោះវានឹងមានអត្ថ ន័យសម្រាប់ពិភពលោកក៏ដូចជាតៃវ៉ាន់”។
សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា តាមរយៈការធ្វើសវនាការលើបញ្ហាគោលនយោបាយ និងសេចក្តីព្រាងច្បាប់ដែលបានស្នើឡើង គណៈកម្មាធិការអាចធ្វើអនុសាសន៍គោលនយោបាយស្តីពីប្រទេសចិនទៅកាន់គណៈកម្មាធិការផ្សេងទៀតនៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។ អ្នកនយោបាយអាមេរិកដែល មានកេរ្តិ៍ឈ្មោះល្បីផ្សេងទៀតបានរាយការណ៍ឱ្យដឹងថា កំពុងពិចារណាក្នុងដំណើរទស្សនកិច្ចទៅកាន់ កោះ តៃវ៉ាន់រួមមាន លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក និងលោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក ដែលបានមានប្រសាសន៍ថា លោក គ្រោងនឹងដឹកនាំគណៈប្រតិភូទៅកោះតៃវ៉ាន់នៅនិទាឃរដូវនេះ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taipeitimes.com/News/front/archives/2023/02/13/2003794251
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម